រដ្ឋាភិបាលក្រុងប៉េកំាងបញ្ជាក់ថា ពិភពលោកទាំងមូលត្រូវការទំនាក់ទំនង ប្រកបដោយស្ថិរភាព និងសហប្រតិបត្តិការរវាងប្រទេសចិន-សហរដ្ឋអាមេរិក

0
573

ប្រទេសស្វីស ៖ ក្នុងកិច្ចជំនួបក្រៅផ្លូវការនៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង ដាវ៉ូស ប្រទេស ស្វីស ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងថា រូបលោកសូមធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការបង្កើនចំណងមិត្តភាព និងការយោគយល់ ក៏ដូចជាអធ្យាស្រ័យគ្នាទៅវិញទៅមករវាងរប្រទេសទាំងពីរ ។

លោក ស៊ី ជិនពីង បានគួសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេ រិក លោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនងរវាងចិន និងអាមេរិក ហាក់មានការអភិវឌ្ឍ ដ៏ត្រឹមត្រូវមួយ ហើយលទ្ធផលវិជ្ជមាន និងសំខាន់ៗជាច្រើនត្រូវសម្រេចបាន ជាក់ស្តែងក្នុងរយៈពេល ៣៨ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនរាប់មិនអស់ ប៉ុន្តែនៅតែបន្តពុះពារឆ្ពោះទៅមុខឥតរួញរាដើម្បីពង្រឹងអោយកាន់តែរឹងមាំ ។

ស្របពេលជាមួយគ្នានេះដែរ លោក ចូ បៃដិន បានធ្វើការឆ្លើយតបវិញថា សហ រដ្ឋអាមេរិកសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចបន្តជម្រុញការជឿទុកចិត្តគ្នាទៅវិញ ទៅមកឲ្យកាន់តែស៊ីជម្រៅ និងអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតផង ដែរ ៕Sequence 01.Still080 Sequence 01.Still081 Sequence 01.Still082

មតិ