ភ្នំពេញ៖ បុរសម្នាក់ចិត្តខ្លាំងផឹកស្រាស្រវឹងដកកាំបិទចាក់បុរសម្នាក់ទៀតត្រូវ២កាំបិទរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាប់ពីពួកគេផឹកស៊ីជាមួយគ្នាហើយកើតជាអំពើហឹង្សារដាក់គ្នាកាលពីម៉ោងជិត ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នង ឃ្លាំងស្តុកទំនិញ ភូមិត្រពាំងល្វា សង្កាត់កកាប ខំណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ អោម រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាមេការឃ្លាំងស្តុកទំនិញ ស្នាក់នៅក្នុងឃ្លាំង មានស្រុកកំណើតភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះឈ្មោះ ហុត ឃីម ភេទប្រុសអាយុ២៦ឆ្នាំ មានមុខរបរព្រូរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ រួមទាំងមិត្តភក្តិមួយចំនួនទៀត បានផឹកស្រាជុំគ្នាចាប់តាំង ពីក្បាលល្ងាចមកម្ល៉េះ លុះរហូតមកដល់ពេលកើតហេតុ ពួកគេស្រវឹងរៀងខ្លួន ក៏មានទំនាស់ពាក្យសំដីគ្នា បន្ទាប់មកឈ្មោះ អោម រ៉ន ដកទូរស័ព្ទបោកចោល ភ្លាមនោះ ឈ្មោះហុត ឃីមក៏បានខឹងសម្បាយ៉ាងខ្លាំងធ្វើអោយមានការប្រទូសារាយ និងគ្នាមួយប្រាវបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ព្រូរថយន្តនិងតៃកុង រថយន្តផ្សេងទៀតនាំគ្នាចូលឃាត់ ។ ក្រោយមកបន្តិចទើបដឹងថាជនរងគ្រោះដេកដួលនៅនិងដីដែល ត្រូវគេចាក់ចំនួន២កាំបិត ដោយឃើញមានអ្នករបួសទើប ប្រជាពលរដ្ឋ នាំគ្នាដេញចាប់ ជនសង្ស័យប្រគល់ឲ្យនគរបាល នាំមកសាកសួរ ចំណែកជនរងគ្រោះ ត្រូវបានដឹកតាមរថយន្ត ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីជួយសង្គ្រោះអាយុជីវិត ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលនាំខ្លួន មកសាកសួរ រួមទាំងវត្ថុតាង កាំបិតសាំងគីមមួយដើម ៕