អន្តរជាតិ

You can add some category description here.

រួមគ្នាដើម្បីលុបបំបាត់ជំងឺអត់ឃ្លាន នៅទូទាំងពិភពលោកយើង…

បរទេស៖នៅថ្ងៃទី២០ខែកញ្ញា អង្គការក្រៅរដ្ឋាភិបាលចំនួន២០០បានព្រមានថា នៅទូទាំងពិភពលោកក្នុងមួយថ្ងៃៗមានអ្នកស្លាប់ដោយសារអត់ឃ្លានរហូតដល់ទៅ ១៩.៧០០នាក់ ។ ទាំងនោះហើយបានជាបណ្តាអង្គការក្រៅរដ្ឋាភិបាលអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពដោយប្តេជ្ញាបញ្ចប់ភាពអត់ឃ្លាននៅលើពិភពលោក។នៅក្នុងលិខិតផ្ញើទៅកាន់ប្រមុខដឹកនាំជុំវិញពិភពលោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាលរហូតដល់ទៅ ២៣៨អង្គការ ក្នុងនោះមានអង្គការ Oxfam, Save the Children និង...

ក្រុមគ្រូពេទ្យ សិរីវេត ប្រទេសថៃ ដែលជំនាញភ្នែក និងទឹកនោមផ្អែម បានមកទស្សនកិច្ចប្រទេសកម្ពុជាដើម្បីសិក្សាពីសក្តានុពល និងភាពរីកចម្រើនវិស័យសុខាភិបាល…

រាជធានីភ្នំពេញ ៖ ក្រោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រុមវេជ្ជបណ្ឌិតថៃ មកទស្សនកិច្ចនៅកម្ពុជារបស់មន្ទីរពេទ្យ Sirivej Chanthaburi ដោយទទួលការគាំទ្រនិងណែរនាំដោយស្ថានទូតថៃប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមួយនេះ បានមកកាន់កម្ពុជាដើម្បីសិក្សាពីសក្តានុពលប្រជាជនកម្ពុជា និង ភាពរីកចម្រើននៃវិស័យសុខាភិបាលផងដែរនោះទើបដឹង មានពលរដ្ឋច្រើនរាប់ពាន់ទៅម៉ឺននាក់តាំងពីដើមមក នាំគ្នា ដាក់គោលដៅ Sirivej...

សភាអ៊ុយក្រែនអនុម័តបង្កើនការចំណាយលើការពង្រឹងវិស័យយោធា

កៀវ៖ សភាអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តលើការបង្កើនការចំណាយលើវិស័យការពារជាតិ ចំពេលមានជម្លោះយោធាដែលកំពុងបន្តជាមួយរុស្ស៊ី។ យោងតាមច្បាប់ដែលបានអនុម័តដោយសភា Rada របស់ប្រទេសអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងកៀវនឹងទទួលបាននូវការអនុញ្ញាតឱ្យប្រមូលប្រាក់បន្ថែមប្រមាណ ៧.៣ពាន់លានដុល្លារ តាមរយៈប្រាក់កម្ចីក្នុងស្រុក។ ប្រការនេះនឹងអនុញ្ញាតឱ្យមានការបន្ថែមប្រាក់ប្រមាណ ៦.៥ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅឱ្យក្រសួងការពារជាតិ និងសម្រាប់មូលនិធិបន្ថែមទៀតដល់ប៉ូលីស សន្តិសុខ...

រុស្ស៊ីពិភាក្សាជាមួយប្រមុខអ.ស.ប ជុំវិញវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃចន្ទសប្តាហ៍នេះ ទាក់ទងនឹងសុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា លោក ស៊យហ្គូ និងលោក ហ្គូធឺរែស បានពិភាក្សាគ្នាអំពីលក្ខខណ្ឌសម្រាប់ដំណើរការប្រកបដោយសុវត្ថិភាព...

ក្រោយបាតុកម្មរយៈពេល១០០ថ្ងៃ!!!ពេលនេះនាយករដ្ឋមន្ត្រីស្រីលង្កាព្រមចុះចេញពីដំណែងហើយ…

បរទេស៖ពលរដ្ឋស្រីលង្កាពិតជាហត់នឿយយ៉ាងខ្លាំងក្រោយពីការធ្វើបាតុកម្មរយៈពេលជិត១០០ថ្ងៃកន្លងមក ។ នៅយប់ថ្ងៃទី ១៤ខែកក្កដា ពលរដ្ឋដែលធ្វើបាតុកម្មនៅទីស្នាក់ការរដ្ឋាភិបាល ក្នុងរដ្ឋធានីកូឡុំបូ ឈប់ធ្វើបាតុកម្ម ដោយនាំគ្នាអបអរសាទរក្រោយទទួលបានព័ត៌មានថាប្រធានាធិបតីស្រីលង្កាដាក់លិខិតលាលែងចេញពីតំណែង ។ខុសពីប៉ុន្មានថ្ងៃកន្លងមក ក្រុមបាតុករបានដង្ហែក្បួនបាតុកម្មនិងឡោមព័ទ្ធទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល ។ ក្នុងពេលនេះទឹកមុខរបស់ពលរដ្ឋពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្រោយប្រធានាធិបតី Gotabaya Rajapaksaលាលែងពីតំណែង ។...

ទឹកជំនន់​បាន​វាយប្រហារ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី​ ដោយ​បង្ខំ​ឲ្យ​ប្រជាជន​ជម្លៀស​ចេញ​…

បរទេស៖បទបញ្ជាជម្លៀសថ្មីត្រូវបានដាក់ចេញ សម្រាប់អ្នករស់នៅទីក្រុងស៊ីដនី រាប់ម៉ឺននាក់ នៅថ្ងៃចន្ទ ទី៤ កក្កដានេះ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានជន់លិចតំបន់ជាយក្រុងជាច្រើន ក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ដោយក្រុមមន្ត្រីបានព្រមានអំពីបញ្ហាអាកាសធាតុបែបនេះបន្ថែមទៀតដែលនឹងមកដល់។ ប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងមួយនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលីត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងសប្តាហ៍នេះ នៅទូទាំងរដ្ឋ New South Wales...

ធនាគារពិភពលោកបន្តព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមាន ២,៩% នៅឆ្នាំ២០២២

បាងកក៖ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានធនាគារពិភពលោក (World Bank) ព្យាករណ៍ថា នឹងកើនឡើង ២,៩ភាគរយ នៅឆ្នាំ២០២២នេះ ដែលមិនផ្លាស់ប្តូរពីការព្យាករកាលពីខែមេសានោះទេ។ សេចក្តីថ្លែងការណ៍របស់ធនាគារបន្តថា សេដ្ឋកិច្ចថៃត្រូវបានព្យាករថា នឹងកើនឡើងដល់កម្រិត ដូចមុនមានការរាតត្បាតជំងឺ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ ដោយសារតែការថយចុះករណីកើតជំងឺកូវីដ-១៩...

រាល់ការឈ្លានពានរបស់ណាតូលើតំបន់គ្រីមៀគឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទី៣…

អន្តរជាតិ៖អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា រាល់ការឈ្លានពានណាមួយរបស់ណាតូទៅលើតំបន់គ្រីមៀ គឺជាការប្រកាសសង្គ្រាមដោយផ្ទាល់រវាងណាតូនឹងរុស្ស៊ី ហើយនោះគឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី។លោក Dmitry Medvedev បានប្រកាសថា «ចំពោះយើងខ្ញុំ តំបន់គ្រីមៀគឺជាផ្នែកមួយនៃទឹកដីរុស្ស៊ី ហើយរាល់ការឈ្លានពានតំបន់គ្រីមៀគឺជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី»។ លោកបន្តទៀតថា ប្រទេសណាមួយដែលជាសមាជិករបស់ណាតូ...

រុស្ស៊ី-អ៊ុយក្រែននឹងរៀបចំកិច្ចចរចាតាមអនឡាញនៅថ្ងៃចន្ទសប្តាហ៍នេះ

កៀវ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ បាននិយាយនៅថ្ងៃអាទិត្យថា គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននឹងបន្តកិច្ចចរចាឡើងវិញនៅថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈតំណភ្ជាប់វីដេអូអនឡាញ។ ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក មីខេឡូ ប៉ូដូលីគ ( Mykhailo Podoliak) បានបង្ហោះសារនៅលើ Twitter នៅយប់ថ្ងៃអាទិត្យថា...

រុស្ស៊ីនឹងលែងចូលរួមក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុបទៀតហើយ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍បញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងមិនចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតទេ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការណាតូកំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ ព្រមទាំងផ្លូវច្បាប់រួមនៅលើទ្វីប។ ក្រសួងនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនអត់ឱនចំពោះចំណាត់ការរបស់លោកខាងលិច ក្នុងការដាក់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់របស់ខ្លួន និងជាន់ឈ្លីលើច្បាប់អន្តរជាតិឡើយ។ ប្រទេសរុស្ស៊ីនឹងមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយអង្គការនេះទៅជាវេទិកាផ្សេងទៀត សម្រាប់ការផ្សព្វផ្សាយអំពីឧត្តមភាពលោកខាងលិច...

Page 1 of 4 1 2 4
Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?