ពិន័យមន្ត្រីនគរបាលក្រុងសៀមរាបម្នាក់ ករណីដកកាំភ្លើងភ្ជង់អ្នកកាសែត
មន្ត្រីនគរបាលអន្តរាគមន៍ក្រុងសៀមរាបម្នាក់ រងការចោទប្រកាន់ថា បានដកកាំភ្លើងភ្ជង់ក្បាលអ្នកសាព័ត៌មានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះជម្លោះទាំងកណ្តាលយប់នៅក្នុងក្រុងសៀមរាបត្រូវបានថ្នាក់ដឹកនាំហៅមកសួរនាំ និងដាក់វិន័យកងកម្លាំង។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។...