ហួសហេតុពេកទេដឹងរថយន្តដឹកដីកិនក្មេងអាយុទេីប២ខួបស្លាប់សង៤លានរៀល
ភ្នំពេញ៖ទារិការម្នាក់អាយុទេីប២ខួបបានស្លាប់បាត់បង់ជីវិតចោលឪពុកម្តាយទាំងខ្លួនមិនទាន់ស្គាល់ពន្លឺព្រះអាទិត្យច្បាស់ស្រួលបួលផងដោយសារហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយកើតឡើងនៅចំណុចរង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោរាជធានីភ្នំពេញកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៣រហូតមកដល់ពេលនេះដំណាងខាងរថយន្តចេញមុខសងត្រឹមតែ៤លានរៀល។ សូមបញ្ជាក់ថានៅថ្ងៃកើតហេតុលោកពូ សាន់ ផាតបានជិះម៉ូតូ ផាស្អាប់ ដឹកប្រពន្ធនិងកូនតូចរងគ្រោះយកមកធ្វើនៅការរោងចក្រកាត់ដេររួចត្រឡប់ទៅផ្ទះវិញជាមួយកូនតូចដោយដាក់កូនតូចជិះពីក្រោយ។ខណះធ្វើដំណើរដល់រង្វង់មូលកួរស្រូវកូនតូចក៏បានស្រវ៉េស្រវ៉ារកទឹកដោះគោញាំបណ្តាលឲ្យធ្លាក់ពីលើ ផាស្អាប់ ហើយត្រូវអ្នកបើកបររថយន្តដឹកដីកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មបំផុត។តាំងពីថ្ងៃកើតហេតុមកដល់ព្រឹកថ្ងៃទី៣១ ខែមករា នេះជិត១ខែមកហើយ តំណាងអ្នកបើកបររថយន្តនិងតំណាងក្រុមហ៊ុនម្ចាស់រថយន្តបានប្រកាសសងសំណងរដ្ឋប្បវេណីដល់ឪពុកសព្វក្មេងរងគ្រោះ៤លានរៀល តំណាងឲ្យសពក្មេងស្រីរងគ្រោះដែលទទួលបានការពឹងពាក់ពីឪពុកក្មេងរងគ្រោះសុំទាសំណងចំនួន២ម៉ឺនដុល្លារទៅឲ្យឪពុកម្តាយក្មេងស្រីរងគ្រោះបាត់បង់ជីវិតដើម្បីចាត់ចែងធ្វើបុណ្យទានជូនកូន។ បញ្ជាក់សំណង៤លានខាងលើមិនមែនប៉ូលិសអ្នកសងទេគឺតំណាងអ្នកបើកឡាននិងតំណាងម្ចាស់រថយន្ត។ជាមួយគ្នានោះដែរលោកសាន់ ផាតឪពុកទារិការរងគ្រោះទទូចសុំម៉ូតូផាស្អាប់យកមកប្រើប្រាស់បណ្តោះអាសន្នសិនព្រោះខ្លួនក្រខ្លាំងណាស់រស់នៅអាស្រ័យលើម៉ូតូផាស្អាប់និងហើយ។ ដូច្នេះសូមលោកស្នងការអនុញ្ញាតឲ្យគាត់សុំម៉ូតូផាស្អាប់យកទៅប្រកបរបរចិញ្ចឹមប្រពន្ធកូននិងសងបំណុលធានាគារ។ សូមបញ្ជាក់ថាម្ចាស់រថយន្តខាងលើឈ្មោះ ឈុន...