ចិត្តសឿងណាស់!សម្លាប់សង្សារព្រោះតែភ្លើងប្រចណ្ឌ័ ហើយនៅដេកអោបសពសង្សាររហូតហើមស្អុយរលួយ…
ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ ប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទប់ជួលកើតហេតុបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានធំក្លិនស្អុយខ្លាំងណាស់ ចេញពីបន្ទប់ជួលខាងលើ ។ពេលដែលសមត្ថកិច្ចចុះមកដល់ បានធ្វើការគាស់ទ្វារ(ដោយសារបន្ទប់ជួលមានចាក់សោរពីក្រៅ) ចូលទៅក្នុងបន្ទប់ ក៏ប្រទះឃើញសាកសព គ្របភូយ មានលក្ខណៈហើយស្អុយរលូយទៅហើយ ។ នៅក្បែរសពនោះសមត្ថកិច្ចក៏បានឃើញយុវជនម្នាក់ដេកនៅក្បែរនោះផងដែរ ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនខាងលើធ្វើការសាកសួរទើបដឹងថា យុវជនខាងលើបានសម្លាប់ជនរងគ្រោះដែលត្រូវជាសង្សារនឹងគ្នាពិតប្រាកដមែន...