កូរ៉េខាងជើងកំពុងអភិវឌ្ឍន៍យន្ដហោះគ្មានមនុស្សបើក ដែលមានសមត្ថភាព ខ្ពស់សម្រាប់ការស៊ើបការណ៍សម្ងាត់

0
129

កូរ៉េខាងជើង ៖ យោងតាមប្រភពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើងទំនងជាមាន យន្ដហោះស៊ើបការណ៍ប្រមាណជា៣០០គ្រឿង និងយន្ដហោះគ្មានមនុស្សបើក ឬហៅថាដ្រូនចំនួន១០គ្រឿង ដែលអាចបំពាក់អាវុធបាន ខណៈបច្ចុប្បន្នរដ្ឋកុម្មុយ នីស្តដ៏ឯកោមួយនេះ ក៏បាននឹងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍយន្ដហោះដ្រូន សម្រាប់បម្រើការក្នុងវិស័យយោធាជាជាងក្នុងវិស័យឯកជន ។
ប្រភពដដែលបន្តទៀតថា រដ្ឋាភិបាលក្រុងព្យុងទំនងជាកំពុងដំណើរការការអភិ វឌ្ឍន៍យន្ដហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពខ្ពស់ ក្នុងការស៊ើបការ និង អាចហោះហើរក្នុងរយៈចំងាយឆ្ងាយបាន ។
ជាក់ស្តែងទូរទស្សន៍មជ្ឈិមកូរ៉េខាងជើង KCTV នៅក្នុងសប្ដាហ៍មុននេះ បានចុះ ផ្សាយថា យន្ដហោះដ្រូនប្រភេទថ្មីរបស់ពួកគេកំពុងស្ថិតក្រោមដំណាក់កាលអភិ វឌ្ឍន៍ ក៏ប៉ុន្តែពួកគេមិនបង្ហាញរូបរាងពិតប្រាកដរបស់យន្ដហោះនោះទេ ដោយ គ្រាន់តែអះអាងថា វាអាចហោះបានឆ្ងាយ និងមានសមត្ថភាពខ្ពស់ក្នុងការស៊ើប ការណ៍ ឬអង្កេតតាមដាន ជាពិសេសវាអាចចាប់សញ្ញាណភ្លើងឆេះព្រៃ ក៏ដូចជា អង្កេតលើតំបន់នេសាទ ៕img_1698 img_1699 img_1700 img_1701

មតិ