Monday, May 23, 2022
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក​ដែលសម្តេចតេជោហ៊ុន សែនចូលរួម អាចមានផលប្រយោជន៍ច្រើនដល់ប្រជាជនអាស៊ី ប៉ាស៊ីហ្និក ទាំងមូល…

April 23, 2022
in សន្តិសុខសង្គម
កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក​ដែលសម្តេចតេជោហ៊ុន សែនចូលរួម អាចមានផលប្រយោជន៍ច្រើនដល់ប្រជាជនអាស៊ី ប៉ាស៊ីហ្និក ទាំងមូល…
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២។

វត្តមានជាផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិចម្រុះ ស្តីពី “បញ្ហាទឹកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” បានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងជូនប្រជាជនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមដងទន្លេមេគង្គ ក្នុងការប្រើប្រាស់ គ្រប់គ្រងប្រព័ន្ធទឹក និងទប់ស្កាត់ បង្ការហានិភ័យជាយថាហេតុដែលបង្កឡើងដោយគ្រោះទឹកជំនន់។ល។

ជាមួយគ្នានេះ ក៏បានចូលគ្រប់គ្រង  ប្រេីប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាព  និង  សម្រាប់ការអភិវឌ្ឍន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ ។លើសពីនេះកិច្ចប្រជុំនេះក៏បានធ្វេីឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

នៅថ្ងៃទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានចាប់ផ្តើមមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ។ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាការងារទ្វេភាគីជាមួយឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕

Post Views: 80
Next Post
ចំណតរថយន្តក្រុងមានសារៈសំខាន់និងកាត់បន្ថថវិការពលរដ្ឋបែជាមានជនខិលខូចយកថ្មចាក់មិនលែងឲ្យចេញចូល

ចំណតរថយន្តក្រុងមានសារៈសំខាន់និងកាត់បន្ថថវិការពលរដ្ឋបែជាមានជនខិលខូចយកថ្មចាក់មិនលែងឲ្យចេញចូល

Discussion about this post

ADVERTISEMENT
ADVERTISEMENT

Browse by Category

  • កម្សាន្ត (13)
  • កីឡា (18)
  • នយោបាយ (34)
  • បច្ចេកវិទ្យា (15)
  • សន្តិសុខសង្គម (65)
  • សុខភាព (12)
  • អន្តរជាតិ (23)
  • អាជីវកម្ម (16)
  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?