Monday, May 23, 2022
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home នយោបាយ

លោក ឌី រ័ត្នខេមរុណ សំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា២១០នាក់ សង្កាត់បឹងទំពន់ទី១

April 23, 2022
in នយោបាយ
លោក ឌី រ័ត្នខេមរុណ សំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា២១០នាក់ សង្កាត់បឹងទំពន់ទី១
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១   នាព្រឹកថ្ងៃ សៅរិ៍ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២១០នាក់ ស្ថិតនៅភូមិចំរើនផល និង ភូមិចំរើនផល២សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល ១០០ នាក់ និងភូមិចំរើនផល២ ១១០ នាក់។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារ និង ប្រធានគណបក្សសង្កាត់មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១  ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមាន មតិស្វាគមន៍ និងបាន សំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន  ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះផងដែរ ។

បន្ទាប់មក លោក ឌី  រ័ត្នខេមរុណ បានលើកឡើងពី  វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន  ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផល ជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិនិង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក​និង​ ពេលបច្ចុប្បន្ន តាមរយះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩និង​ ផ្តល់វ៉ាក់សាំងជូនបនរជាពលរដ្ឋទូទាំងប្រទេស ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេសប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវ ត្រៀមខ្លួន ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី *៥ ខែមិថុនា ឆ្នាំ២០២២* ខាងមុខនេះដែលជិតចូលមកដល់ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ  បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកា បក្ស ទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និង បន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត  ។

និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍និង ការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី  រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកា  គណបក្សចំនួន ២១០នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕

Post Views: 70
Next Post
កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក​ដែលសម្តេចតេជោហ៊ុន សែនចូលរួម អាចមានផលប្រយោជន៍ច្រើនដល់ប្រជាជនអាស៊ី ប៉ាស៊ីហ្និក ទាំងមូល…

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក​ដែលសម្តេចតេជោហ៊ុន សែនចូលរួម អាចមានផលប្រយោជន៍ច្រើនដល់ប្រជាជនអាស៊ី ប៉ាស៊ីហ្និក ទាំងមូល...

Discussion about this post

ADVERTISEMENT
ADVERTISEMENT

Browse by Category

  • កម្សាន្ត (13)
  • កីឡា (18)
  • នយោបាយ (34)
  • បច្ចេកវិទ្យា (15)
  • សន្តិសុខសង្គម (65)
  • សុខភាព (12)
  • អន្តរជាតិ (23)
  • អាជីវកម្ម (16)
  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?