រាជធានីភ្នំពេញកំពុងប្រឈមបញ្ហាកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ កាន់តែធ្ងន់ធ្ងរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយកង្វះខាតមធ្យោបាយដឹកជញ្ជូនសាធារណះនិងបញ្ហាប្រឈមមួយ ចំនួនទៀត​

0
238

 

ភ្នំពេញ : ជាលទ្ធផលនៃកំណើនសេដ្ឋកិច្ចនិងកំណើនប្រជាជនដ៏ឆាប់រហ័សនៅរាជ ធានីភ្នំពេញ ចំនួនយានយន្ត និងទោយចក្រយានយន្តដែលបានចុះបញ្ជីមានការកើនឡើង យ៉ាងគំហុកក្នុងរយះពេលប៉ុន្មាណឆ្នាំចុងក្រោយនេះ ។ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាច រណ៍កើតមាននៅក្នុងរាជធានីភ្នំពេញកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ កង្វះខាត មធ្យោយបាយដឹកជញ្ជូនសាធារណះក៏ជាការប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដទៃទៀតដែលត្រូវដោះស្រាយ។

នេះជាលើកឡើងរបស់លោក ADACHI Itsu ( អាដាឈិ អ៊ីហ្សុ) ប្រធានតំណាងចៃការ នៅកម្ពុជា ក្នុងពិធី ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាលើគម្រោង សហប្រតិបត្តិការ បច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពដឹកជញ្ជូនតាមរថយន្តក្រុងសាធារណះនៅរាជធានីភ្នំពេញ និងកំណត់ ហេតុនៃកិច្ចពិភាក្សាសម្រាប់ការសិក្សា
រៀបចំ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ប្រឡាយ លូ នៅរាជធានីភ្នំពេញដំណាក់កាលពីទី៤ នាព្រឹកថ្ងៃ ទី១២ខែតុលា ឆ្នាំ២០១៦ នៅ សាលារាជធានីភ្នំពេញ ។

លោកបានបន្តថា ដោយហេតុនេះហើយ វាជាការចាំបាច់ដែលត្រូវមានប្រព័ន្ធដឹកជញ្ជូន សាធារណះមួយដែលត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធិភាព ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋ បាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និងដាក់ចេញនូវវិធានការណ៍រដ្ឋបាលជាច្រើន ដោយក្នុងនោះរួមទាំងការដាក់អោយដំណើរការរថយន្តក្រុងសាធារណះដែលកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្រូវការនៃសេវារថយន្តក្រុងសាធារ ណះកាន់តែកើនឡើងដែលតម្រូវអោយមានការពង្រីកនូវសេវាកម្មបន្ថែមទៀតជាមួយនឹងការ គ្រប់គ្រងនិងប្រតិបត្តិការរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

លោកមានជំនឿថា នៅឆ្នាំ២០១៧រាជធានីភ្នំពេញនិងកាត់បន្ថយការស្ទះចរាចរបន្ទាប់ពីគម្រោងចំនួន២ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៧ ហើយប្រជាពលរដ្ឋនៅរាជ ធានីភ្នំពេញនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីសេវាកម្មរថយន្តក្រុងដែលប្រកបដោយ បរិស្ថានល្អប្រសើរផងដែរ ។imageimage image

មតិ