គ្រឿងញៀនឆ្លងដែនទៀយហើយច្រើនណាស់តែ​ ត្រូវ​

0
134

​ព្រះវិហារ​៖មេក្លោងជួញដូរគ្រឿង​ញៀនជាជនជាតិឡាវម្នាក់ ត្រូវបាននគរបាលការិយាល័យ ក.៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយនគរបាលខេត្តព្រះវិហារបង្ក្រាបបានថ្នាំញៀនជិត៥គីឡូក្រាមខណះលួចឆ្លងដែនមកពីប្រទេសឡាវមកកម្ពុជា។

​          ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា​ ឆ្នាំ​២០១៨​ ត្រង់ចំណុចភូមិកំពង់ព្រះឥន្ទ ឃុំ​កំពង់​ស្រឡៅ​២​ ស្រុក​ឆែប​ ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសឡាវ ស្រុក​មឿង​ខូង​ ខេត្ត​ចំប៉ា​សាក់​ តាមដងទន្លេល្ពៅ។

​ជនសង្ស័យ​ឈ្មោះ​ ប៊ី​ គិ​ន​ខាន់​ចាន់​ថា​ ហៅ​ ស៊ី​យង់​ ជនជាតិ​ឡាវ​ អាយុ​៣៤​ឆ្នាំ​  ទីលំនៅ​ភូមិ​គីឡូ​លេខ​១៤​ ស្រុកបាចៀង     ក្រុងប៉ាក់សេ  ខេត្ត​ចំប៉ា​សាក់​។​

 

​វត្ថុតាងចាប់យកមាន  ថ្នាំ​ញៀន​ជិត​ ៥​គីឡូក្រាម​ ក្នុង​នោះ​មាន​មេតំហ្វេតាមីនគ្រាប់(WY)​ចំនួន​ ១០០០០​ គ្រាប់​(៩៨២,៤៥​ក្រាម​),​ មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ៣៩៦៣,៥៦​ក្រាម​។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនាំខ្លួនយកទៅការិយាល័យ ក.៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀនដើម្បីចាត់ការតាមនិតិវិធី៕

មតិ