គួរអោយអាសូរណាស់!!! ឪពុកម្តាយរវល់ការងារផ្ទះអត់ដឹងកូនប្រុស៣ឆ្នាំលង់ទឹកស្រះក្បែរផ្ទះស្លាប់

0
195

ខេត្តស្វាយរៀង៖កុមារាអាយុ៣ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់នៅពេលដែលរូបគេកំពុងកាន់ដងសន្ទួចជ័រ ស្ទួចត្រីនៅមាត់ស្រះខាងជើងផ្ទះចម្ងាយ១៥ម៉ែត្រគ្មានអ្នកដឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២.៣០នាទីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កុមារារងគ្រោះខាងលើបានកាន់ដងសន្ទួចជ័រដើរទៅស្ទួចត្រីលេងតែម្នាក់ឯងដោយឪពុកម្តាយមិនបានដឹង និងចាប់អារម្មណ៍ទេព្រោះរវល់ការងារផ្ទះ។ រហូតដល់ម៉ោងប្រ៤រសៀល ទើបដឹងថាបាត់កូនក៏នាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញក៏កើតការសង្ស័យ អាចធ្លាក់ស្រះទឹកខាងជើងផ្ទះក៏បានឲ្យអ្នកជិតខាងចុះរុករកក៏ប្រទះឃើញសពក្មេងប្រុសស្លាប់នៅក្នុងបាតស្រះបាត់ទៅហើយ។

 

ក្រោយពីមានការភ្ញាក់ផ្អើលថាមានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុខាងលើ ដើម្បីពិនិត្យ ។ ក្រោយពេលធ្វើកោសល្យវិច័យហើយ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

មតិ