អគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នងក្លាយជាផេះ

0
113

កំពង់ធំ÷ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះ១ខ្នង យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពី វេលា ម៉ោង១៩និង៣០ នាទីយប់ ថ្ងៃច័ន្ទ១១រោចខែផល្គុនឆ្នាំរកានព្វស័ក ពស២៥៦១ត្រូវ នឹងថ្ងៃទី១២ខែ មីនា២០១៨ នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះ ឈ្មោះ ទឹម ឡូត ភេទប្រុសអាយុ ៤៦ឆ្នាំនិង ប្រពន្ធ ឈ្មោះ ឈាង ឡន អាយុ៤១ឆ្នាំ រស់កនៅភូមិទ្រៀល ឃុំទ្រៀលស្រុកបារាយណ៍។
ផ្ទះ ដែលឡឆាបឆេះមានទំហំ៧ម×១១ម ធ្វើពីឈើ លើប្រក់ក្បឿងផ្នែកក្រោមរៀបឥដ្ឋ ។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុផ្ដើម ឆេះចេញពីភ្នកភ្លើងគោរួចរាលឆេះពុំនូកចំបើង រាលឆេះផ្ទះតែម្តង )។
ក្នុងហេតុការណ៍បង្កគ្រោះអគ្គីភ័យខាងលើនេះប្រើប្រាស់ទឹកអស់ចំនួន៨ឡានស្មើ ៤០គីប ។ តែសំណាងមិនមានគ្រោះថ្នាក់មនុស្សទេ៕

មតិ