បើករថយន្ដបុកម៉ូតូមួយគ្រឿងបណ្ដាលអោយរងរបួសធ្ងន់៣នាក់ព្យាយាមបើករត់ត្រូវប្រពលរដ្ឋដេញឃាត់ជាប់

0
164

. ភ្នំពេញៈ បុរសនារីពីរនាក់បើករថយន្ដឡិចសុីសRX330មួយគ្រឿងបុកម៉ូតូម៉ាក ធូដេ មួយគ្រឿងបណ្ដាលអោយយុវជន៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅចំណុចផ្លូវបំបែកជាបួន ហើយព្យាយាមបើករត់គេចខ្លួនតែត្រូវប្រពលរដ្ឋជិះដេញឃាត់បានប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវព្រះសុរាម្រឹតកែងផ្លូវសុធារស ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។
. ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៍ទឹកក្រូច ពាក់ស្លាកលេខ កណ្ដាល1Y-1418 ជិះឌុបគ្នាតាមបណ្ដោយផ្លូវព្រះសុធារសទិសដៅពីជើងមកត្បូង ពេលមកដល់ចំណុចផ្លូវបំបែកជាបួនក៏ត្រូវរថយន្ដម៉ាកឡិចសុីសRX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AQ-3309 បើកបរដោយបុរសម្នាក់និងរូមដំណើរជាមួយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រឹតទិសដៅពីកើតទៅលិចជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលអោយប្លោងជនរងគ្រោះទាំង៣នាក់ទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់។
. ក្រោយពីបង្កហេតុរថយន្ដបង្កព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុរហូតដល់ខាងក្រោយរោងកុនគីរីរម្យក្នុងខណ្ឌចំការមនទើបព្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បាន។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
. ក្រោយមកទើបកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញយកជនបង្កទៅប៉ុស្ដិ៍ចតុមុខដើម្បីការពារខ្លាចប្រជាពលរដ្ឋទប់កំហឹងមិនបានព្រួតគ្នាវាយ។ ចំណែករថយន្ដនិងម៉ូតូកម្លាំងជំនាញចរាចរណ៍រាជធានីចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

មតិ