ផ្លូវបេតុងមួយខ្សែក្លាយជាទីលានចាក់សំរាមកំពុងប្រឈមយ៉ាងខ្លាំងដល់សុខភាព និង បរិស្ថាន

0
117

(ភ្នំពេញ)៖ ចញ្ចើមផ្លូវបេតុងមួយខ្សែរមានទីតាំងស្ថិតនៅក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។កំពុងក្លាយជាទីលានចាក់សំរាមស្ទើក្លាយជាកូនភ្នំមួយទៅហើយ ដែលនាំអោយប៉ះពាល់ដល់ សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន សោភ័ណ្ឌភាព រាជធានីភ្នំពេញ យ៉ាងខ្លាំងផងដែរ ។

អ្នកធ្វើដំណើរបានរិះគន់យ៉ាងខ្លាំងចំ
ពោះ អាជ្ញាធរមូលដ្ឋានមិនគួរបណ្តែតបណ្តោយ អោយកន្លែងដ៏ស្រស់ស្អាត អោយក្លាយជាកន្លែងចាក់ចោលសំរាមប្រៀបដូចជាទីលានដាក់សំរាមយ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរមិនខ្វល់ខ្វាយអើពើ ពីផលប៉ះពាល់ឡើយ
យ៉ាងណានោះទេ។

អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ បានរិះគ
ន់យ៉ាងចាស់ដៃថា នេះការកង្វះនិងអសមត្ថភាពរបស់ អាជ្ញាធរពាក់ព័ន្ធរួមមាន៖ភូមិ សង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ ដែលមិនមានវិធានកាទប់ស្កាត់ អោយបានតឹងរឹងខ្ធាប់ខ្ជួន ទើបនៅលើផ្ទៃនៃទីក្រុងភ្នំពេញ បានក្លាយជាកន្លែងចោលសំរាមគ្មានសណ្តាប់ធ្នាប់បែបនេះ ៕

មតិ