អភិបាលខណ្ឌដង្កោ ចុះពិនិត្យស្ថាននីយ៍បូមទឹក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋសង្កាត់ប្រទះឡាង

0
127

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង ចៅសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋភូមិអង្គ និងភូមិភា សង្កាត់ប្រទះឡាង។
ក្នុងឱកាសនោះ លោកអភិបាលក៏បានចុះពិនិត្យទីតាំងស្ថានីយបូមទឹកសម្តេចហ៊ុនសែន ទី៣៩ ដែលកំពុងបូមទឹកសម្រាប់ប្រជាពលរដ្ឋសង្កាត់ប្រទះឡាងធ្វើស្រែបាន និងបានឧបត្ថម្ភប្រេង​ម៉ាស៊ូត ចំនួន ៥០០លីត្រ ដើម្បីដំណើរការម៉ាស៊ីនបូមទឹកផងដែរ៕

មតិ