រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំកែសម្រួលប្លង់មេអភិវឌ្ឍន៍របស់ក្រហ៊ុនសុខាអូតែលនៅឧទ្យានជាតិបូកគោ

0
118

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើការកែសម្រួលប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍គម្រោងវិនិយោគអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” របស់ក្រុមហ៊ុនសុខា អូតែលដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ(ក្រសួងទេសចរណ៍ ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរមូលដ្ឋាន…) និងភាគីក្រុមហ៊ុនជាដើម។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តរដ្ឋមន្ត្រីបរិស្ថាន បានស្តាប់ការពន្យល់បង្ហាញប្លង់អភិវឌ្ឍន៍ប្លង់មេរបស់ក្រុមហ៊ុនជារូបភាពគម្រូ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសមី ត្រូវបង្កើតកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនផ្សេងទៀតដើម្បីរួមគ្នាអភិវឌ្ឍក្នុងគម្រោងវិនិយោគក្នុងគោលបំណងឱ្យគម្រោងទាំងនោះលេចចេញជារូបរាងឱ្យបានឆាប់រហ័ស។
សូមបញ្ជាក់ថា ក្រុមហ៊ុនសុខា អូតែល ជួលដីសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” លើផ្ទៃដីទំហំជាង១ម៉ឺន៨ពាន់ហិកតា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងព្រះសីហនុ។ គម្រោងអភិវឌ្ឍន៍ទាំងនោះរួមមានសណ្ឋាគារការសីណូ សណ្ឋាគារផ្កាយ៦ កន្លែងមើលទេសភាពភ្នំបូកគោ សួនកំសាន្ត កន្លែងសម្រាប់លំហែក្រៅផ្ទះ និងភោជនីយដ្ឋាន៕

មតិ