សម្លេងគាំទ្រចំនួន១៨ ធ្វើឱ្យលោក ហេង សុឃន ក្លាយជាសមាជិកប្រតិបត្តិ បំពេញបន្ថែមនៃសហព័ន្ធប្រដាល់គុនខ្មែរ

0
153

ភ្នំពេញ៖ សម្លេងគាំទ្រចំនួន១៨ ធ្វើឱ្យលោក ហេង សុឃន ក្លាយជាសមាជិកប្រតិបត្តិ បំពេញបន្ថែមនៃសហព័ន្ធប្រដាល់គុនខ្មែរ ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ។

សមាជិកប្រតិបត្តិអាណត្តិចាស់មាន ១៣រូប គឺឧត្តមសេនីយ៍ឯក តែម ម៉ឺន ជាប្រធានសហព័ន្ធឧត្តម សេនីយ៍វ៉ា ស៊ិនភិរម្យ និង លោកវេជ្ជបណ្ឌិតឹឆង យ៉ៅយ៉េនជាអនុប្រធាន លោកម៉ិល កាដូជាអគ្គលេខាធិការ អ្នកស្រី ប៉ឹង សំអាង ជាអគ្គហេរញ្ញិក ក្រៅពីនោះមានឧត្តមសេនីយ៍និន ភិរម្យ ឧត្តមសេនីយ៍រាជ សុផែន លោកគឹម ឡាវី(ទទួល មរណភាព)លោកច័ន្ទ សុទ្ធ លោកមាស សុខគ្រី លោកទេស សូលោកជួន សុខវ៉ាន់ឌី និង លោកថុក ប៊ុនធឿន ។
ដោយសារតែខ្វះសាមាជិកប្រតិបត្តិមួយរូបនោះ សហព័ន្ធត្រូវធ្វើការបំពេញបន្ថែមតាមរយៈមហាសន្និបាត ដែលមានបេក្ខជនចំនួន១០រូបចូលរួមប្រជែងយកកៅអីចំនួន ១បេក្ខជនឈរឈ្មោះទាំង១០រូបនោះមានលោក ហេង សុឃន តំណាងខេត្តស្វាយរៀង លោកពៅ វណ្ណា តំណាង ខេត្តកណ្ដាល លោកធឿន រក្សាតំណាងខេត្តរតនគីរី លោកកែវ រដ្ឋាតំណាងខេត្តមណ្ឌលគីរី លោកសិ រិយ៉ាតំណាងខេត្តពោធិ៍សាត់ លោកតាន់ ក្រូចតំណាងខេត្តបន្ទាយមានជ័យ លោកនង សារុនតំណាងខេត្តកំពង់ឆ្នាំង លោក ណា វណ្ណីតំណាងខេត្តកំពត លោកខឹម ភុនរុងសាតំណាងក្រសួងកសិកម្ម និង លោកហួត សេងទ្រីតំណាងខេត្តកំពង់ចាម ។
លទ្ធផលនៃការបោះឆ្នោត លោក ហេង សុឃនបានជាប់ឆ្នោតជាសមាជិកប្រតិបត្តិបំពេញបន្ថែមដោយបានសម្លេងគាំទ្រ១៨សម្លេង លោកហួត សេងទ្រីបាន៣សម្លេង និង លោ ខឹម ភុនរុងសា បាន១ សម្លេង ៕

មតិ