ពិធីបើកសិក្ខាសាលាចៅក្រម និងអាជ្ញាកណ្តាល ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមការប្រកួតពានរង្វាន់ប៊ួន លឹមហេង និងកីឡាជាតិ ២០១៨

0
116

ភ្នំពេញ ៖ ពិធីបើកសិក្ខាសាលាចៅក្រម និងអាជ្ញាកណ្តាល ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសក្នុងការដាក់ពិន្ទុ និងកាត់កី្តដល់ចៅក្រម និងអាជ្ញាកណ្តាល ដើម្បីត្រៀមរៀបចំការប្រកួតជើងឯកប៊ួន លឹមហេង ក្រោមវត្តមានលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា សិក្ខាសាលាមួយថ្ងៃពេញដែលរៀបចំនៅទីស្នាក់ការសហព័ន្ធកីឡាតេក្វាន់ដូ ITF មានគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមថ្មី និងចាស់ចូលរួមជាង៥០នាក់ដែលមកពីក្លឹបចំនួន៥ គឺក្លឹបខេត្តកំពង់ស្ពឺ ក្លឹបខេត្តតាកែវ ក្លឹបខេត្តកណ្តាល និងក្លឹប២ទៀតនៅរាជធានីភ្នំពេញ ។
លោកកែវ រ៉េមី បន្ថែមទៀតថា មិនតែត្រៀមសម្រាប់ការប្រកួតជើងឯកប៊ួន លឹមហេង ប្រធានកិត្តិយសប្រធាន សហព័ន្ធកីឡា តេក្វាន់ដូ ITF នៅខែមករា ឆ្នាំ២០១៨ នោះទេ គឺយើងនឹងត្រៀមការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើម ជាផ្លូវការនៅខែ៥ទៀតផង ៕

មតិ