លោកថោង ខុន ៖ សហព័ន្ឋកីឡាជាតិទាំង១០ត្រូវពង្រឹងសមត្ថភាពបន្ថែមដើម្បីឈានឆ្ពោះសុីហ្គេម២០២៣

0
193

ភ្នំពេញ ៖ លោកថោង ខុន ប្រធានគណកម្មាធិការជាតិអូឡាំពិចកម្ពុជា បានក្រើនរំលឹកដល់សហព័ន្ឋកីឡាជាតិទាំង១០អោយពង្រឹងសមត្ថភាពបន្ថែម ជាពិសេសកីឡាករ កីឡាការិនី ដើម្បីឈានឆ្ពោះទៅហ្គេមឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នេះជាការលើកឡើងក្នុងកិច្ចប្រជុំសហព័ន្ធកីឡាជាតិ ទាំង១០មកដោះស្រាយ ពីបញ្ហាដែលប្រឈរ ក្នុងការត្រៀមខ្លួន សម្រាប់ស៊ីហ្គេម ២០២៣ នៅ NOCC នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ។

លោកថោង ខុន បញ្ជាក់ថា ៖ សហព័ន្ឋកីឡាជាតិត្រូវធ្វើយ៉ាងណារៀបចំខ្លួនអោយបានរួចជាស្រេច ក្នុងនោះរៀបចំផែនការអោយបានច្បាស់លាស់ និងបណ្តុះបណ្តាលថ្នាលកីឡាករ កីឡាការិនី អោយមានសមត្ថភាពកាន់តែខ្លាំង ខណះប្រភេទកីឡាមួយចំនួនក៏បាននឹងកំពុងតែមានសន្ទុះរីកចម្រើន និងទទួលបានជោគជ័យក្នុងការដណ្តើមមេដាយជូនជាតិ ។ ជាមួយគ្នានេះសហព័ន្ឋត្រូវបង្កើតព្រឹត្តិការណ៍អោយបានច្រើន ជាពិសេសនៅតាមបណ្តាខេត្ត ដើម្បីទាក់ទាញមហាជន ស្វែករកអ្នកដែលមានស្នាដៃ និងបំផុសមហាជនអោយបានជ្រួតជ្រាតពីសុីហ្គេម២០២៣ខាងមុខ ។

សូមបញ្ជាក់ថា សហព័ន្ឋកីឡាជាតិទាំង១០រួមមាន ៖ ប៊ូលនិងប៉េតង់ , ចំបាប់ , វាយកូនបាល់ , សីប៉ាក់តាក្រ និងឈិនឡុង , វ៉ូវីណាម , តៃក្វាន់ដូwtf , បាល់ទាត់ , បាល់ទះ និងកាយសម្ព័ន្ឋ ៕

មតិ