កុំភ្លលេច!!!ចូលរួមព្រឹត្តិការណ៍ដ៏ធំ Sabay ជួបជុំក្រុមហ៊ុនបច្ចេកវិទ្យាជាង ៤០

0
228

រាជធានីភ្នំពេញ៖ Sabay Digital Plus រៀបចំការជួបជុំដ៏ធំមួយ រវាងក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង ៤០ស្ដង់ ក្នុងព្រឹត្តិការណ៍ដ៏ធំ DIGITEKH (ឌីជីថិក) ដែលត្រៀមនឹងរៀបចំឡើងរយៈពេលពីរ នៅថ្ងៃ ២-៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។

កម្មវិធីដែលផ្ដោតលើវិស័យតិចណូឡូជី ពីស្ថាប័នក្នុងវិស័យនេះដ៏ច្រើនដូច្នេះ នឹងដាក់តាំងបង្ហាញផលិតផល-សេវាកម្មយ៉ាងសំបូរបែបដល់អ្នកទស្សនា នៅអគារសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

កុំភ្លេច នៅចុងសប្ដាហ៍នេះ ទាំងពីរថ្ងៃ (សៅរ៍-អាទិត្យ ទី ២-៣) តែម្ដង DIGITEKH ពិតជាឱកាសល្អសម្រាប់អ្នកគាំទ្រ អ្នកប្រើប្រាស់ សិស្ស និសិត្ស និងម្ចាស់អាជីវកម្មបានជួបជុំគ្នា ជជែកផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗពីបច្ចេកវិទ្យា និងការសហការពីដៃគូនានា សម្រាប់ជួយដល់ការអភិវឌ្ឍន៍អាជីវកម្មនាថ្ងៃអនាគត។

នេះជាលើកដំបូងដែលក្រុមហ៊ុន Sabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរថ្ងៃនៅដើមខែធ្នូ នេះ។ នេះជាឱកាសដល់អ្នកចូលចិត្តផ្នែកបច្ចេកវិទ្យាបានស្គាល់ បានជាវផលិតផល និងសេវាកម្មនានាក្នុងតម្លៃពិសេស។

ក្រុមហ៊ុនសំខាន់ៗដែលចូលរួមលើស ៤០ស្តង់មានជាអាទិ៍៖ ធនាគារ FTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និងDomino’s Pizza។
នៅមានច្រើនទៀតដែលអ្នកនឹងទទួលបានលើសពីអ្វីដែលអ្នកចង់បាន។ អាចចូលរួមដោយសេរី នៅថ្ងៃទី០២ និង០៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាតិចណូ ដើម្បីទទួលយកអត្ថប្រយោជន៍ថ្មីៗក្នុងកម្មវិធី DIGITEKH ៕

មតិ