កីឡាករ កីឡាការិនីតេក្វាន់ដូ ១០០០នាក់ ត្រៀមដណ្តើមមេដាយក្នុងព្រឹត្តការណ៍ Asia Kukkiwon Taewondo Hanmadang ២០១៧ នៅកម្ពុជា

0
179

ភ្នំពេញ ៖ អនុប្រធានខេមរៈសហព័ន្ធតេក្វាន់ដូស្ទីល (WTF) បានអោយដឹងថា សហព័ន្ធត្រៀមកីឡាករ កីឡាការិនី ១០០០នាក់ ដើម្បីដណ្តើមមេដាយពីព្រឹត្តការណ៍ “Asia Kukkiwon Taewondo Hanmadang ” ២០១៧ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១ ដល់ ទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ ការថ្លែងបែបនេះធ្វើឡើងក្នុងសន្នសីទសារព័ត៌មាន នៅគណៈកម្មាធិការអូឡាំពិកកម្ពុជា កាលពីព្រឹកមិញ ។
លោកអនុប្រធានរូបនេះ បន្តថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ដើម្បីបង្ហាញពីភាពរីកចំរើននៃវិស័យកីឡាតេក្វាន់ដូ WTF ដល់ប្រទេសក្នុងតុំបន់អាស៊ី ។ លោកបន្តថា ព្រឹត្តការណ៍នេះ មានអត្តពលិកប្រមាណជា៥០០០នាក់ មកពីជាង៤៨ ប្រទេស ក្នុងតំបន់អាស៊ីចូលរួម ហើយមាន៦៦វិញ្ញាសា ដូចជាវិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុម ។ ហើយលោក ជឿជាក់ថា កម្ពុជានឹងទទួលបានពានពីព្រឹត្តការណ៍ខាងលើ ពីព្រោះសហព័ន្ធបានស្ទាប់ស្ទង់ពីអត្តពលិកនៅក្នុងតំបន់អាស៊ីរួចរាល់ហើយ ជាពិសេសក៏ធ្លាប់បានពានរង្វាន់ ក្នុងព្រឹត្តការណ៍ Taewondo Hanmadang កម្រិតពិភពលោកនៅប្រទេស កូរ៉េថ្មីៗកន្លងទៅនេះ ។
សូមបញ្ជាក់ថា នេះជាលើកទី១ ហើយដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍ Asia Kukkiwon Taewondo Hanmadang ” ៕

មតិ