ការប្រកួតបាល់បោះដណ្តើមពានរង្វាន់វិទ្យាស្ថាន ខេមអ៊ែត លើកទី៣ ប្រកាសបើកជាផ្លូវការ

0
158

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យរយះពេលកន្លងមក វិទ្យាស្ថាន ខេមអ៊ែត បានរៀបចំការប្រកួតបាល់បោះដណ្តើមពានរង្វាន់ លើកទី៣ ឆ្នាំ២០១៧ កាលពីព្រឹកមិញ ដោយមាន៧ក្រុមចូលរួម ។
លោក Cassey Barnett នាយកវិទ្យាស្ថាន Business School បានមានប្រសាសថា គោលបំណងសំខាន់ក្នុងការប្រកួតនេះ គឺលោកចង់អោយនិស្សិតទទួលយកការបរាជ័យ និងភាពជោគជ័យ ម្យ៉ាងទៀតអោយចេះធ្វើការជាក្រុម និងមានភាពជាអ្នកដឹកនាំ ដើម្បីអោយទទួលបានជោគជ័យក្នុងអាជីពរបស់ពួគគេ ពេលដែលបញ្ចប់ការសិក្សា ។
សូមរំលឹកថា ការប្រកួតកីឡាសិស្សនិសិត្សជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៦ កន្លងទៅ ប្រភេទកីឡាបាល់បោះរបស់វិទ្យាស្ថានខេមអ៊ែត ដណ្តើមបានមេដាយមាសផ្នែកនារី និងមេដាយប្រាក់ផ្នែកបុរស ។
សូមបញ្ជាក់ថា ក្រៅពីកីឡាបាល់បោះបុរស នារី វិទ្យាស្ថានខេមអ៊ែត ក៏មានកីឡាបាល់ទាត់បុរស នារី និងកីឡាអត្តពលកម្មអោយនិសិត្សធ្វើការប្រកួតប្រជែងជារៀងរាល់ឆ្នាំ ។ ជាមួយគ្នានោះ វិទ្យាស្ថានក៏បានផ្តល់អាហាររូបករណ៍ដល់និសិត្ស២រូប ផងដែរ ៕

មតិ