កីឡារាំទើបមានរឿងថ្មីៗនេះ ឥលូវហាក់ធ្វើខ្លួនរឹកធំ និងរើសអើង គិតតាមខ្សែដែលទ្រខ្លួនប៉ុណ្ណោះ

0
190

កីឡារាំដែលបានបង្កើតសហព័ន្ធមិនទាន់បានប៉ុន្មានឆ្នាំផង បានលេចចេញចរិតរូបរាងលំដាប់អ្នកធំ ធ្វើអោយមានការងើយឆ្ងល់ពី សំណាក់មហាជន និង បណ្តាញសង្គមសារព័ត៍មានជាច្រើនធ្វើការចោទប្រកាន់ប្រភេទ កីឡានេះទំនងគិតថាខ្លួនរីកចម្រើនខ្លាំងហើយ ទើបរៀបចំការប្រកួតថ្នាក់ជាតិ ឬ ការប្រកួតផ្សេងៗទៀត  បែបព្រងើយៗ មិនខ្វល់អ្វីច្រើនឡើយ អោយតែរួចខ្លួនគឺ ឆាប់ចប់។

បង្ហាញខ្លួនម្តងទៀតនូវភាព ជោគជ័យខ្ពស់ ក្នុងការឈានចូលទៅជុំផ្តាច់ព្រ័ត្រ នៃព្រឹត្តការណ៍កីឡាក្នុងសាលលើកទី៥ (5th Asian Indoor & Martial Arts Games) នៅប្រទេស ទួមេនីស្ថាន ដែលជាការប្រកួតអន្តរជាតិលើកដំបូងរបស់ខ្លួនកន្លងមកនោះ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួន នៅក្នុងប្រទេសលក្ខណៈ  ស្ងប់ស្ងាត់ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ដោយមិនខ្វល់ពីប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនងសង្គម អោយកាន់តែល្អជាងនេះឡើយ ដើម្បីមហាជន និង  ជាពិសេសយុវវ័យកម្ពុជា អាចស្គាល់ពីសហព័ន្ធនេះទេ។
ដោយមានការជួយ និង សហការជាមួយនឹង ក្រសួងអប់រំយុវជន និង កីឡាលើកដំបូងរបស់ខ្លួន សម្រាប់ការប្រកួតថ្នាក់ជាតិលើកនេះ មើលឃើញថា ធ្វើឡើងនៅក្នុងបន្ទប់តូចមួយ នៃអាគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បង្ហាញភាពខ្សត់សោភ័នភាព និង សោះ អង្គើយនៃមហាជន។
ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកដំបូងរបស់កីឡានេះមាន កីឡាករ កីឡាការិនីចូលរួមចំនួន ៣០នាក់ ដែលត្រូវប្រកួតលើវិញ្ញាសា ឯកត្តជន និង រាំជាគូ ដែលមាន៤ចង្វាក់ ដូចជា៖ Rumba, Cha-cha-cha , Sumba និង Jive។ ប៉ុន្តែកីឡាករការិនី មិនមានច្រើនដូចដែលសហព័ន្ធបានបង្ហាញនោះឡើយ តែបើគិតពីភ្ញៀវកេតិ្តយស និង តំណាងក្រសួងអប់រំចូលរួមនោះ សរុបគឺអាចបាន៣០ទៅ ៣៥នាក់  ប៉ុណ្ណោះ។
ការរៀបចំការប្រកួតថ្នាក់ជាតិកីឡានេះ ត្រូវបានផ្សព្វផ្សាយមិនផុសផុលឡើយ ដោយការរៀបចំនៅក្នុងបន្ទប់តូចចង្អៀត ដោយមិនមានអ្នកណាដឹង និង បានឃើញ ក្រៅពីកីឡាករការិនី និងគណៈកម្មការរៀបចំ។ សម្រាប់ការចុះផ្សាយព័ត៍មានវិញ  មិនឃើញមានប្រព័ន្ធផ្សព្វផ្សាយច្រើនដូច ការប្រកួតកីឡាផ្សេងៗ ដែលក្រសួងអប់រំធ្លាប់រៀបចំនោះទេ ពោលមានតែ២អង្គរភាពប៉ុណ្ណោះគឺ  PNN និង CNC  ដែលសហព័ន្ធគិតថាជួយជម្រុញអោយខ្លួនរីកចម្រើន ប៉ុន្តែចំណុចអសកម្មនៃផ្នែកទំនាក់ទំនងមួយនេះរុញច្រាន កេរ្តិ៍ឈ្មោះ ” សហព័ន្ធកីឡារាំកម្ពុជា” មួយនេះដើរថយក្រោយទៅវិញ  ។
សកម្មភាពធ្វើការ និង ឥរិយាបទ របស់សហព័ន្ធមួយនេះ បែរជាធ្វើអោយ ការផ្សព្វផ្សាយរបស់ខ្លួនមានលក្ខណៈខ្សោយ ដែលអាចធ្វើឱ្យសហព័ន្ធកីឡារាំនេះ មិនទទួលបានការរីកចម្រើនទៅវិញតាមដំណងរបស់ខ្លួនឡើយ  ខណៈបណ្តាញសង្គម និង ក្លឹបមិត្តសារព័ត៍មានកីឡាកម្ពុជា តែងតែធ្វើការទំនាក់ទំនងទៅមន្ត្រីសហព័ន្ធក៍នៅមានកម្រិត និង ព្រងើយកន្តើយ ។
ប្រធានសហព័ន្ធ កីឡារាំកម្ពុជា លោក ជំទាវ ញ៉ែម មរកត បានលើកឡើងថា  កីឡារាំនេះ នឺងអាចក្លាយជាកីឡាមួយប្រភេទ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន។
ក្រោយបង្ហាញឆន្ទៈបែបនេះក្តី ប៉ុន្តែសហព័ន្ធកីឡាប្រភេទនេះមិនទាន់អាចឆ្លើយតបទៅគ្រប់លក្ខខ័ណ្ឌ របស់ NOCC និង ក្រសួងអប់រំយុវជន នៅឡើយនោះទេ ។ ព្រោះក្រសួងអប់រំ និង NOCC បានកំណត់យ៉ាងច្បាស់ថា បើសិនជាសហព័ន្ធណា មិនទាន់មានសកម្មភាពអ្វី ដែលចម្រើនដល់កីឡាករ-កីឡាការិនី សម្រាប់ធ្វើដើមទុនត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមនោះទេ នឹងត្រូវដកសិទ្ធមិនអោយចូលរួម ក្នុងព្រឹត្តិការណ៍កីឡា នាឆ្នាំ ២០២៣ឡើយ ៕

មតិ