នោះវីវរហើយ!!! តំណាងនិសិត្សបន្តវេនជំនាន់១០ស្នើរសុំសម្តេចតេជោដោះស្រាយរឿងគណៈគ្រប់គ្រងកាត់ប្រាក់ខែ

0
9030

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bong Thai ដែលបានបង្ហោះអមដោយរូបភាពសុំការអន្តរាគមន៍ពីថ្នាក់លើ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីរឿងដែលគណៈគ្រប់គ្រងវរៈសេនាតូចបន្តវេនកាត់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត

។ បើទាំងនេះពិតដូចជាអ្វីដែល លោក ស៊ាង សុឃឿន សរសេរមែននោះ វាគឺជាអំពើរពុករលួយដែលមិនគួរអោយបន្តកើតឡើងក្នុងវិស័យកងទ័ពឡើយ និងធ្វើអោយមានការប៉ះពាល់ខ្លាំងមែនទែន ដល់អារម្មណ៍ប្អូនៗដែលជានិសិត្សបន្តវេន។ ប្រទេសមួយខ្លាំងគឺដោយសារកងទ័ព បើកងទ័ពខ្សោយគឺប្រទេសជាតិក៏ខ្សោយតាមហ្នឹងដែរ ដូច្នេះគួរកុំធ្វើអំពើគឹបកេង ប្រវ័ញ្ជដែលនាំអោយប៉ះពាល់ដល់អារម្មណ៍ពួកគាត់ ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ លោក ស៊ាង សុខឃឿន រៀបរាប់អំពីការកាត់ប្រាក់ខែរបស់ពួកគាត់ដែលជានិសិត្សបន្តវេនជំនាន់១០ :

ជាបឋមខ្ញុំបាទសូមគោរព​ រាជរដ្ឋាភិបាល​ដែលមាន​ សម្ដេចអគមហាសេបតីតេជោហ៊ុនសែនជាប្រមុខជាទីគោរព​ សូមគោរពថ្នាក់ដឹងនាំក្រសួងការពារជាតិ​ ក៏ដូចជាថ្នាក់ដឹងនាំអគបញ្ជាការដ្ឋានទទ័ពជេីងគោ​ សូមគោរពនាយកវិទ្យាស្ថានទ័ពជេីងគោក​ ជាពិសេសសូមគោរពទៅដល់​ ឯកឧត្ដមនាយឧត្ដមសេនីយ៍​ ឥត​ សារ៉ាត់​ ជាអគបញ្ជាការដ្ឋានទីចាត់ការហ្វឹកហ្វីន​ និងបណ្ដុះបណ្ដាលបុគ្គលិក​ និងឯកឧត្ដមឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ ជាអគបញ្ការរងជាទីគោរពបំផុត!

ខ្ញុំបាទ​ ស៊ាង​ សុខឃឿន​ ជានិស្សិតនាយទាហានបន្ដវេន្ដជំនាន់ទី១០​ និងជាអនុប្រធានជំនាន់តំណាងអោយនិស្សិតទាំងអស់ចំនួន២៦០ជាង​។​ ខ្ញុំសូមធ្វេីការមិនពេញចិត្ដនូវចំនុចមួយចំនួនដែលថ្នាក់គ្រប់​ វរ:សេនាតូចបន្ដវេន​ បានកេញប្រវ៉ាញ់​ និងប្រេីវិធីសាស្រ្ដគ្រប់បែបយ៉ាងដេីម្បី​ កាត់ប្រាកខែទៅលេីនិស្សិតទាំងអស់​ ដោយយកលេះថាកាត់ដេីម្បីជួយអង្គភាព​។​ ជាក់ស្ដែងប្រាក់ខែដែលត្រូវបានបេីកកាលពីមុនពិធីបុណ្យភ្ជំបិណ្ឌនេះ​ បេីកបានមិនសមស្របទៅតាមគោការណ៍ប្រាក់បៀវត្សដែលទទួលបាននោះទេ​ សម្រាប់ថ្នាក់នាយទាហានបន្ដវេនត្រូវទទលបានប្រាក់ខែ​ចំនួន​ ៩២៦,០០០៛(ដោយគិតទាំងប្រាក់តំបន់​ និងកូនក្នុងបន្ទុកផ្សេងៗ​ ក្នុងនេះសម្រាប់ឱកាសបុណ្យភ្ជំបិណ្យនេះផងដែរសម្ដេច​ ហ៊ុន​ សែន​ បានឧបត្ដមក្នុងម្នាក់ៗចំនួន​ ៥០,០០០៛បន្ថែមទៀត​ សរុបទៅខ្ញុំនិយាយថាបានត្រឹមតែម្នាក់​ ៩៣០,០០០៛​ ដោយកាត់សម្រាប់អ្នកដែលមិនបានទៅបេីកខ្លួនឯង​ តែនេះបេីកបានតែ៩០០,០០០៛គត់​ ក្នុងនោះខ្ញុំសូមនិយាយពីកាតប្រាក់ខែកន្លងមកដែលមិនសមស្របដូចជា​

១.​ កាត់​ ៣០,០០០៛ជារៀងរាល់ខែកន្លងមក

២.​ ស្នេីរសុំលុយទិញសម្ភារ:ផ្សេងៗ​ ដោយមិនបានប្រកាសថាទិញអស់ក្នុងតម្លៃប៉ុន្មាន​ ឧ.​ ស្នេីរសុំលុយ​ ម្នាក់៤០,០០០៛​ដេីម្បីទិញ​ កុំព្យទ័រ​ ធុងបាស​ projector…ជាច្រេីនទៀតដោយមិនបានប្រាប់ថាអស់ប៉ុន្មាននោះទេ​ នៅមានច្រេីនជាងនេះទៅទៀត

៣.​ មុនបុណ្យចូលឆ្នាំខ្មែរ​ មានថ្នាក់ដឹកនាំមួយចំនួនបានមកលេងបងប្អូនបន្ដវេន​ ហេីយបានឧបត្ដមដល់ក្រុមរាំ​ ប្រហែលជា​ ៨០០ដុល្លា​ គឺមបានអោយនិស្សិតនោះទេ

៤.​ មុនពេលបិតវគ្គមានការប្រកួតកីឡាប្រចាំឆ្នាំ​ ក្រុមកីឡារបស់យេីងទទួលបានរង្វាន់ជាថិការ​ សម្រាប់ក្រុមបាល់ទាត់ទទួលបានលេខ២​ ត្រូវទទួលបានថវិការប្រហែល​ ៨០០,០០០៛​ និងបាល់ទះប្រហែល​ ៦០០,០០០៛​ និងមានកីឡាផ្សេងទៀត​ ដែលពួកយកលុយទាំងអស់និងគ្រឿងសម្ភារ:ផ្សេងទៀត។

៥.​ ក្រោយបញ្ជប់វគ្គសិស្សាត្រូវទទួលបាន​ អង្ករនិងស្បែកជេីងគឺមកដល់ពេលនេះមិនទាន់បានដោះស្រាយនោះទេ។

​ចំពោះរឿងទាំងអស់ខាងលេីនេះខ្ញុំចាំទទួលខុសត្រូវរាល់ការសរសេរចំពោះមុខច្បាប់បេីសិនជាខ្ញុំនិយាយលេីសពីការពិត។

វរ:សេនតូចបន្ដវេនដែលដឹងនាំដោយ៖

១.​ លោក​ ស្រូយ​ សុខជា​ ជាមេវរ:

២.​ លោក​ រស់​ ពិសី​ ជារងវរ:

៣.​ លោក​ សាន​ សាមុជនិមិត្ដ​ ជាមេគ

៤.​ លោក​ យ៉ត​ វណ្ណ:​ ជាមេគ​

ខ្ញុំសូមអោយថ្នាក់ដឹកនាំពិសេសក្រសួង​ការពារជាតិ និងអគបញ្ជាការ​ មេត្ដាត្រួតពិនិត្យ​ និងដោះស្រាយចំពោះបញ្ហាមួយនេះ​ ពីព្រោះខ្ញុំមិនចង់អោយសិស្សប្អូនជំនាន់ក្រោយ​ជួបរឿងដដែលៗនេះទៀតទេ​ ជាពិសេសសាលាគឺជាថ្នាលបណ្ណុំបណ្ដាលចំនេះដឹង​ បេីសិនសាលាបង្រៀនមនុស្សនៅក្នុងរូបភាពបែបនេះទៅហេីយ​ តេីសង្គមទៅជាយ៉ាងណា​ មួយវិញទៀតការដែលធ្វេីអោយបងប្អូនមិនសប្បាយចិត្ដនេះវាមិនបានចំនេញដល់ការគាំទ្ររាជរដ្ឋាភិបាលនោះទេ។

ចុះសួរថាមិនដោះស្រាយត្រឹមវរ:ទៅ​?  រឿងនេះខ្ញុំបានគិតច្រេីនសារហេីយ​ បេីដោះស្រាយត្រឹមវរ:បានត្រឹមតែជំនាន់១០នេះទេ​ ខ្ញុំជឿថាសិស្សប្អូនជំនាន់ក្រោយនឹងជួបរឿងនេះដ៏ដែលទៀត​ នេះហេីយាមូលហេតុ។ ផ្ទុយមកវិញពួកគាត់ទាំងអស់នេះគឺមិនបានដោះស្រាយជូនដល់និស្សិតនោះទេ​ បែរជានិយាយថាចាប់ពីខែក្រោយទៅអោយនិស្សិតទាំងអស់ដោះស្រាយរឿងបេីកប្រាក់ខែខ្លួនឯងវិញ​ វាហាក់ដូចជាការគំរាមដល់បងប្អូនទៅវិញ ។

បញ្ជាក់៖​ សូមមេត្ដាបន្ទាប់ពីអានហេីយ​ សូមបេីកចិត្ដអោយទូលាយពិសេសបងប្អូនខាងស៊ីវិល​ ពីព្រោះថាមានបងប្អូនខ្លះចូលចិត្ដម៉ៃមកលេីខាងការងាររដ្ឋគឺបែបនិងទាំងអស់​ ខ្ញុំសូមជម្រាបជូនបងប្អូនថាវាមិនមែនចឹងទាំងអស់នោះទេ​ មានតែ​ មនុស្សមួយចំនួននោះទេដែលមិនព្រមកែប្រែ​ ដូចពួកគាត់ខាងលេីនេះឯង។​ ហេីយសម្រាប់ខ្ញុំផ្ទាល់ខាងគ្រួសាររបស់ពិតជាបារម្ភខ្ញុំណាស់នៅពេលដែលខ្ញុំចេះដឹងរឿងបែបនេះ​ តែខ្ញុំជឿថាទាវតាមានភ្នែក​ លោកពិតជាមើលឃើញពីរឿងល្អ​ ឬអាក្រក់ ៕

មតិ