Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

ស្គាល់គ្នាបាន១ឆ្នាំបញ្ឆោតចូលផ្សារឲ្យអង្គុយរង់ចាំ សង្សារយកម៉ូតូជិះទៅបាត់

November 28, 2022
in សន្តិសុខសង្គម
ស្គាល់គ្នាបាន១ឆ្នាំបញ្ឆោតចូលផ្សារឲ្យអង្គុយរង់ចាំ សង្សារយកម៉ូតូជិះទៅបាត់
75
SHARES
1.3k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ នារីម្នាក់បានស្គាល់បុរសម្នាក់តាមរយៈទូរស័ព្ទហើយបានស្រលាញ់គ្នាអស់រយៈពេល១ឆ្នាំទើបខាងប្រុសសន្យាចូលស្តីដណ្តឹងនាង ប៉ុន្តែចុងក្រោយខាងប្រុសបានបោកបញ្ឆោតនាំនាងចូលផ្សារទិញរ៉ូបឲ្យ ហើយប្រាប់នាងឱ្យអង្គុយចាំដោយប្រាប់ថាជាប់រវល់ចេញទៅយកម៉ូតូជិះបែរតែបែរជាគេចខ្លួនបាត់អស់ជាច្រើនម៉ោងមិនឃើញវិលវិញ នាងក៏រត់ទៅប្តឹងសមត្ថកិច្ច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ ឡុង ថុនា អាយុ២៧ឆ្នាំ រស់នៅភូមិក្នុងត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលសង្សារឆបោកជិះយកទៅបាត់ ម៉ាកហុងដាឌ្រីម សេ៊រីឆឆ្នាំ២០២០ ពណ៌ខ្មៅ មិនចាំស្លាកលេខ ព្រោះជាម៉ូតូខ្ចីម្តាយមីងជិះមកទេ ហើយនៅក្រោមកែបម៉ូតូមានទូរស័ព្ទ OPPOមួយគ្រឿង លុយជាង១០០ដុល្លារ និងឯកសារមួយចំនួនទៀត។
តាមការរៀបរាប់ពីនារីរងគ្រោះទាំងទឹកភ្នែកបានឱ្យដឹងថា នាងស្គាល់ជនសង្ស័យរយៈពេល១ឆ្នាំហើយ គ្រាន់តែស្គាល់ថាឈ្មោះ ម៉ៅ អាយុ២៨ឆ្នាំ ដែលតាមការអះអាងរបស់ជននោះគេថារូបគេជាមន្ត្រីនគរបាល មានស្រុកកំណើតនៅឯស្រុកស្អាង ខេត្តកណ្តាល សុំស្នេហ៍សុំស្រឡាញ់នាងតាមរយៈទូរស័ព្ទ តែនាងមិនទាន់យល់ព្រមនោះទេ ទើបតែថ្មីៗនេះ នាងយល់ព្រម ក៏ប៉ុន្តែសូមឱ្យឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងត្រឹមត្រូវ ។ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យទូរស័ព្ទប្រាប់ថា ឪពុកម្តាយនៅឯស្រុកចង់ឃើញ ចង់ស្គាល់ ចង់ឱ្យនាងទៅលេង។ នាងក៏យល់ព្រម ហើយក៏ខ្ចីម៉ូតូម្តាយមីងជិះទៅជួបណាត់គ្នានៅផ្លូវចោមចៅ មុខផ្សារចោមចៅ រួចជនសង្ស័យក៏ឌុបនាងទៅដល់ផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ប្រាប់ថាទិញរ៉ូបឱ្យ២ ដើម្បីយកទៅស្លៀកពាក់ ពេលទៅដល់ស្រុក ក៏នាំគ្នាចូលផ្សារដើររើសទិញរ៉ូប ហើយជនសង្ស័យប្រាប់ឱ្យនាងអង្គុយរង់ចាំកន្លែងអ្នកលក់ រូបគេមេហៅឱ្យទៅជួបមួយភ្លែត ដោយទុកចិត្ត នាងក៏បណ្តោយឱ្យចេញយកម៉ូតូពីកន្លែងផ្ញើជិះចាកចេញទៅ តែចាំបាត់ៗអស់រយៈពេល២ម៉ោងទៅហើយមិនឃើញវិលមកវិញ ទូរស័ព្ទខលមិនចូល រហូតដល់វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែលដឹងថាចាញ់ល្បិចប្រុសស្នេហ៍ក៏ចេញដើរតាមស្វែងរក នៅតែមិនឃើញ រហូតដល់រសៀលថ្ងៃដដែលនាងសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ឲ្យជួយស្រាវជ្រាវ ជុំវិញករណីឆបោកខាងលើ ៕

Post Views: 120
Next Post
ការប្រឡងបាក់ឌុបចាប់ផ្តើមហើយនៅព្រឹកនេះ

ការប្រឡងបាក់ឌុបចាប់ផ្តើមហើយនៅព្រឹកនេះ

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?