Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

អាគ្រៀមមិនទាន់អស់អាស្រស់មកទៀត! ទុកកង់បីមុខផ្ទះព្រឹកឡេីងត្រូវចោរលួចទៅបាត់ នៅខណ្ឌពោធិ៍សែនជ័យ

November 28, 2022
in សន្តិសុខសង្គម
អាគ្រៀមមិនទាន់អស់អាស្រស់មកទៀត! ទុកកង់បីមុខផ្ទះព្រឹកឡេីងត្រូវចោរលួចទៅបាត់ នៅខណ្ឌពោធិ៍សែនជ័យ
75
SHARES
1.3k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ បុរសម្នាក់ខណៈមកពីរត់កង់បីដឹកម៉ូយរួចយកមកចតទុកដាក់ ចាក់ទាំងសោ នៅមុខផ្ទះ ហើយចូលសម្រាកបាត់ ស្រាប់តែព្រឹកឡើងវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ ទើបផ្អើលឆោឡោ ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ជឿន អឿន ហៅសាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ម៉ូតូកង់បីដែលជនសង្ស័យលួចយកទៅបាត់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-1957 ។

តាមសម្តីជនរងគ្រោះ ប្រាប់តាមទូរស័ព្ទឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយវិលត្រឡប់មកពីរត់ម៉ូតូកង់បីវិញ ចតទុកមុខផ្ទះ ដូចសព្វដង ចាក់សោត្រឹមត្រូវ ហើយចូលដេកសម្រាកបាត់ទៅ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញាក់ពីដំណេក ខំស្លៀកពាក់ហើយជាសម្រេច ដើម្បីចេញប្រកបរបរ ស្រាប់តែបាត់ម៉ូតូកង់បីទើបដឹងថាមានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ ។

ក្រោយពីមានជនសង្ស័យលួចយកម៉ូតូកងបី ជាមធ្យោបាយ ប្រកបរបរ គ្រាន់ចិញ្ចឹមជីវិត របស់ជនរងគ្រោះ ទោះជាដើរស្វែងរក តែមិនឃើញ មិនជួប មានតែរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយស្រាវជ្រាវ ៕

Post Views: 114
Next Post
ស្គាល់គ្នាបាន១ឆ្នាំបញ្ឆោតចូលផ្សារឲ្យអង្គុយរង់ចាំ សង្សារយកម៉ូតូជិះទៅបាត់

ស្គាល់គ្នាបាន១ឆ្នាំបញ្ឆោតចូលផ្សារឲ្យអង្គុយរង់ចាំ សង្សារយកម៉ូតូជិះទៅបាត់

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?