Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

ដកកាំភ្លេីងភ្ជង់ប្លន់យកកាបូបពីរប្តីប្រពន្ធមួយគូរ អស់លុយជាង៦០០០ដុល្លារដោយសុវត្ថិភាពនៅខណ្ឌពោធិ៍សែនជ័យ

November 28, 2022
in សន្តិសុខសង្គម
ដកកាំភ្លេីងភ្ជង់ប្លន់យកកាបូបពីរប្តីប្រពន្ធមួយគូរ អស់លុយជាង៦០០០ដុល្លារដោយសុវត្ថិភាពនៅខណ្ឌពោធិ៍សែនជ័យ
75
SHARES
1.3k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយអាវុធខ្លី កាំបិត ស្ទាក់ភ្ជង់ប្លន់យកកាបូបលុយពីប្តីប្រពន្ធមួយគូរ កំពុងជិះម៉ូតូវិលត្រឡប់មកពីលេងផ្ទះបងប្អូនវិញ គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមផ្លូវ៣០ម៉ែត្រ ខាងត្បូងផ្សារទួលពង្រ ចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-9509 ឌុបគ្នាវិលមកពីលេងផ្ទះបងប្អូន នៅក្បែរវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទៅ១ វិលឆ្ពោះទៅផ្ទះ នៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីជើងទៅត្បូង គ្រាន់តែជិះហួសផ្សារទួលពង្របានបន្តិច ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូហុងដាឌ្រីម គ្នា២នាក់ មកធ្វើសកម្មភាពលូកដកសោម៉ូតូ តែមិនរលត់ បន្តជិះទៅមុខបានបន្តិច ស្រាប់តែជនសង្ស័យមកកៀរម្តងទៀត ជនរងគ្រោះលើកជើងធាក់លើជនសង្ស័យ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងផ្សេងទៀតប្រដាប់ដោយអាវុធខ្លី កាំបិត ភ្ជង់គម្រាម ឆក់យកកាបូប បានសម្រេច គេចខ្លួនបាត់ដោយសុវត្តិភាព ។

សម្ភារៈក្នុងកាបូប លុយ ខ្សែកមាសនិងខ្សៃដៃ ទម្ងន់១,៥តម្លឹង ទូរស័ព្ទដៃ២គ្រឿង សរុបអស់ជាង៦០០០ដុល្លារ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវតាមរកចាប់ខ្លួនក្រុមជនសង្ស័យ តែងតែធ្វើសកម្មភាព លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន មកផ្តន្ទាទោសតាមច្បាប់ ៕

Post Views: 153
Next Post
អាគ្រៀមមិនទាន់អស់អាស្រស់មកទៀត! ទុកកង់បីមុខផ្ទះព្រឹកឡេីងត្រូវចោរលួចទៅបាត់ នៅខណ្ឌពោធិ៍សែនជ័យ

អាគ្រៀមមិនទាន់អស់អាស្រស់មកទៀត! ទុកកង់បីមុខផ្ទះព្រឹកឡេីងត្រូវចោរលួចទៅបាត់ នៅខណ្ឌពោធិ៍សែនជ័យ

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?