Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

ជនសង្ស័យវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

November 9, 2022
in សន្តិសុខសង្គម
ជនសង្ស័យវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ: យុវជន៣នាក់ជិះម៉ូតូឌុបគ្នាមកពីដេីរលេងត្រូវជនសង្ស័យមួយក្រុមមកធ្វើសកម្មភាពធ្លាក់ផ្ដួល រួចចុះមកវាយ ប្លន់យកកាបូបលុយបានសម្រេច ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍នេះបង្កកាលភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១ និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុន ម៉ាស្តា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគាត់មានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា អាយ ខុន ពណ៌ទឹកសមុទ្រលាយសពាក់ស្លាកលេខតាកែវ1I-9345បានចេញពីដើរលេងនៅម្ដុំមុខវាំងមាត់ទន្លេ ដោយគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅម្ដុំបុរីឈូកវ៉ា២ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគល់ស្ពានអាកាសផ្សារហុយ ក៏ឃើញជនសង្ស័យមួយក្រុមមានគ្នា៧ ទៅ៨ នាក់ជិះម៉ូតូចំនួន៤គ្រឿង មកពីក្រោយ ខណៈនោះជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកធ្លាក់ម៉ូតូរបស់គាត់ តែមិនដួល លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្លាក់ម្ដងទៀតបណ្តាលឲ្យម៉ូតូពួកគាត់ដួលទៅបុកឃឿនសួនក្រុមហ៊ុនលក់រថយន្ត បណ្តាលពួកគាត់ម្នាក់បោកទៅឃឿនរងរបួសក្បាល ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាចុះពីលើម៉ូតូដកខ្សែក្រវ៉ាត់ វាយទៅលើពួកគាត់ម្នាក់ទៀតត្រូវចំនួន ៥ ក្រវ៉ាត់ រួចប្លន់យកកាបូបលុយបានសម្រេច ធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោ រត់ទៅឲ្យសន្តិសុខដែលយាមនៅក្រុមហ៊ុនលក់រថយន្តជួយផង។ចំណែកជនសង្ស័យក្រោយពីបានប្លន់យកកាបូបលុយរួចឃើញសភាពមិនស្រួលក៏នាំគ្នាជិះគេខ្លួនបាត់ដោយសុវត្ថិភាព។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ជនរងគ្រោះបានបន្តទៀតថានៅក្នុងកាបូបលុយមានលុយខ្មែរចំនួន ៦ ម៉ឺនរៀល កាតមួយសន្លឹក និងបង្កាន់ដៃទិញចិញ្ចៀនមួយសន្លឹក។

ក្រោយកើតហេតុក៏មានកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានចុះមកដល់បានធ្វើការសួរនាំទៅលើជនរងគ្រោះក្នុងករណីខាងលើនេះ ដោយករណីនេះនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យទើបសមត្ថកិច្ចឲ្យជនរងគ្រោះពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបារដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Post Views: 94
Next Post
ឃាត់ខ្លួនខ្មាន់កាំភ្លេីងដែលបាញ់គម្រាមពលរដ្ឋនៅសង្កាត់ចោមចៅទី៣បានហេីយ

ឃាត់ខ្លួនខ្មាន់កាំភ្លេីងដែលបាញ់គម្រាមពលរដ្ឋនៅសង្កាត់ចោមចៅទី៣បានហេីយ

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?