Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

បាញ់២គ្រាប់ដេីម្បីរំដោះខ្លួនក្រោយកាច់.ក ម៉ូតូ មិនបានសម្រេច ក្នុងបុរីពិភពថ្មីចំការដូង

November 7, 2022
in សន្តិសុខសង្គម
បាញ់២គ្រាប់ដេីម្បីរំដោះខ្លួនក្រោយកាច់.ក ម៉ូតូ មិនបានសម្រេច ក្នុងបុរីពិភពថ្មីចំការដូង
75
SHARES
1.3k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ៖ជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះម៉ូតូស្គុបពីមួយគ្រឿងចូលទៅធ្វើសកម្មភាពកាច់.ក ម៉ូតូ បងប្អូនពលរដ្ឋ រស់នៅក្នុងបុរីពិភពថ្មីសាខាចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ តែមិនបានសម្រេចខណះសន្តិសុខបុរីឃើញទាន់ ក៏ក្រុមជនសង្ស័យ បានដកកាំភ្លើង បាញ់២គ្រាប់ ដើម្បីរំដោះខ្លួនចេញពីបុរី រត់គេបាត់សម្រោលតែម្តង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង២១ និង៤០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្រុមជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ស មិនចាំស្លាកលេខ ជិះឌុបគ្នាចូលទៅធ្វើសកម្មភាពកាត់.ក ម៉ូតូបងប្អូនពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ១៩ ក្នុងបុរីពិភពថ្មីសាខាខាងលើ ដោយធ្វើសកម្មភាពលើម៉ូតូ ស្គុបពីស្មាតឃីមួយគ្រឿង ។ ប៉ុន្តែ ខណះការធ្វើសកម្មភាពនោះ ស្រាប់តែមានសន្តិសុខបុរីប្រទះឃើញទាន់ពេល ក៏បានស្រែក ធ្វើឲ្យជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេទាំង២ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ ហើយធ្វើសកម្មភាពបាញ់គំរាមមួយគ្រាប់ នៅក្បែរផ្ទះជនរងគ្រោះ ។

ភ្លាមៗ បន្ទាប់ពីបាញ់មួយគ្រាប់រួច ក្រុមជនសង្ស័យ បានព្យាយាមរត់គេច លុះដល់ចំណុចផ្លូវច្រកចេញក៏ត្រូវសន្តិសុខម្នាក់ទៀតទាញរនាំង បិទផ្លូវមិនអោយចេញ ភ្លាមនោះជនសង្ស័យម្នាក់ ដែលមានកាំភ្លើងនៅក្នុងដៃ បានបាញ់១គ្រាប់ទៀត សំដៅបារ៉ាស់ ដើម្បីឲ្យអ្នកដែលមានបំណងរារាំងផ្លូវចេញអោយអស់ ហើយភ្លាមនោះសន្តិសុខដែលយាមកាម ក៏មិនហានឈរហាមឃាត់ដោយសារគ្មានអ្វីតតាំងនឹងក្រុមជនសង្ស័យ ជាហេតុ នាំអោយពួកគេ បើកបារ៉ាស់ចេញដោយខ្លួនឯង ហើយដឹកគ្នាចាកចេញពីកន្លែងកើតហេតុ បាង់ស្រមោលសូន្យតែម្តង ។

ក្រោយកើតហេតុ ភាគីខាងសន្តិសុខបុរី បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន រួមទាំងជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីចុះអន្តរាគមន៍សាកសួរ និងពិនិត្យ ។ ជុំវិញការពិនិត្យ សមត្ថកិច្ច បានត្រឹមសាកសួរនាំព័ត៌មានពីសាក្សី និងបានរើសសម្បកគ្រាប់កាំភ្លើងចំនួន២គ្រាប់ផងដែរ ។

សូមបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមជនសង្ស័យប៉ងកាច់.ក ម៉ូតូមិនសម្រេចនោះ មិនបានដាក់ពាក្យបណ្តឹងប្តឹងផ្តល់អ្វីឡើយ ដោយសារគាត់មិនបានបាត់បង់ទ្រព្យសម្បត្តិ ប៉ុន្តែដំណើរការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ គឺនៅតែបន្តដដែល ទោះជាមិនមានពាក្យបណ្តឹងជនរងគ្រោះក៏ដោយ ៕

Post Views: 95
Next Post
ជនសង្ស័យវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ជនសង្ស័យវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?