Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

តារាសម្តែងប្រុសលោក ខេន ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត, ទុក្ខជាន់ទុក្ខ

November 3, 2022
in សន្តិសុខសង្គម
តារាសម្តែងប្រុសលោក ខេន ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត, ទុក្ខជាន់ទុក្ខ
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ តារាសម្តែងប្រុសលោក ខេន ដែលមហាជនស្គាល់ភាគច្រើនតាមរយៈរឿងភាគរបស់ស្ថានីយទូទស្សន៍ជាច្រើននោះ ពេលលោកជួបទុក្ខធំបានបាត់បង់ឪពុកជាទីស្រលាញ់របស់លោក ខណៈពេលនេះលោកនិងក្រុមគ្រួសារក៏ខ្វះខាតរឿងលុយធ្វើបុណ្យតាំងពីពិធីរៀបចំបូជាសព រហូតធ្វើបុណ្យ៧ថ្ងៃ។

ជាតារាសម្តែងប្រុសមួយរូប ក្នុងវិស័យសិល្បៈជិត១០ឆ្នាំមកហើយ បែរជាជួបរឿងអកុសលបាត់បង់ឪពុក ជាទីស្រលាញ់ទាំងដែលមិនទាន់បានបម្រើអ្នកមានគុណអោយអីលទ្ធភាពផង ស្រាប់តែលាចាកលោកចោលកូនចៅទៅហើយ ហើយពេលនេះលោកសល់តែម្តាយចាស់តែម្នាក់ទៀតប៉ុណ្ណោះ។

អ្វីដែលកំសត់នោះ ថ្ងៃលោកឪពុករបស់តារាសម្តែងលោក ខេន ទទួលមរណៈភាពកាលពីថ្ងៃទី៣០តុលា គឺមានត្រឹមតែមិត្តសិល្បៈតែប៉ុន្មាននាក់ប៉ុណ្ណោះ មិនដល់គ្នា២០នាក់ឡើយ មើលទៅរោងបុណ្យពិតជាកំសត់ពេក សម្រាប់លោក ខេន។

ជាតារាសម្តែងប្រុស ដែលបានឈរជើងក្នុងវិស័យសិល្បៈអស់រាប់ឆ្នាំមកហើយ បែរជាញាត្តិមិត្ត អ្នកសិល្បៈដូចគ្នា មើលសូវអើពើឡើយ ខណៈលោក ខេន ជាអ្នកសិល្បៈរាប់អានមិត្តសិល្បៈដូចគ្នាជាច្រើនរយនាក់ដែរ ហើយតែងតែចូលរួមកម្មវិធីកម្សាន្តសិល្បៈសប្បាយជុំគ្នាមិនដែលខាន។ តែដល់លោកជួបទុក្ខឪពុកស្លាប់ អត់មានលុយធ្វើបុណ្យស្រាបតែ់បានអស់ អ្នកធ្លាប់សប្បាយជុំគ្នាសូម្បីតែផ្ញើរសាររំលែកទុក្ខ និងចូលរួមបុណ្យសពក៏ស្ងាត់ដែរ។

ស្របពេលដែលឃើញទិដ្ឋភាពបុណ្យដ៏កំសត់ស្ងាត់ និង បាត់ញាត្តិមិត្តសិល្បៈ មិនឃើញចូលរួម នោះ ក៏លេចឡើងមតិពីអ្នកគាំទ្រក៏ដូចជាមហាជនមួយចំនួនផងលើកឡើងផងដែរថា ដោយសារតែលោក ខេន ជាតារាសម្តែងប្រុស មិនសូវល្បី ឬ មិនដែលព័ត៌មានអាស្រូវផ្ទុះៗដូចគ្នា ដូច្នេះហើយគ្មានអ្នកមើលប្រយោជន៍ពីលោកឡើយ។

ឧទារហ៍ដូចករណីតារាសម្តែងស្រី សឿរ សុធារ៉ា ម្តាយស្លាប់ធ្លាក់ខ្លួនឈឺគ្មានលុយមើលរហូតដល់ស្លាប់ ស្របពេលជំពាក់បំណុលតារាគ្នាឯងជុំវិញទិស ក៏ផ្ទុះព័ត៌មានល្បីឡើងកក្រើក ហើយធ្វើឱ្យសប្បុរសជនជាច្រើន ឬ ម្ចាស់បំណុល ចូលបុណ្យនិងលើកលែងបំណុល ធ្វើឱ្យល្បីម្តងទៀតលើបណ្តាញសង្គមនិងសារព័ត៌មាន។ កុំថា អ្នកសិល្បៈគ្នាឯង សូម្បីតែសមាគមសិល្បករខ្មែរ ក៏ស្ងាត់ឆឹងមិនឃើញវត្តមានចូលរួមបុណ្យសពឪពុកលកខេន ដែរ។ ហេតុតែគ្នាមិនល្បីដូចគេ។

តែស្រាប់លោក ខេន វិញ មានវេសនាខុសគ្នា បើទោះបីជាឪពុកស្លាប់ហើយ មានចូលបុណ្យឬមិនចូលបុណ្យក៏ គ្មាននរណាស្គាល់ល្បី ដូចករណី សឿ សុធារ៉ា, ករណី ករុណា ពេជ្រ ឬ ករណី សុវត្ថិឌី ធារីកា  ដែរ។ មហាជនក៏អំពាវនាវផងដែរ បើទោះបីជាតារាសម្តែងលោក ខេន មិនល្បីដូចតារាគេផ្សេងទៀត តែក្នុងនាមជាអ្នកសិល្បៈដែលកំពុងការខ្វះខាត ជួបទុក្ខធំពេលនេះ សូមបងប្អូនញាត្តិមិត្តសប្បុរសជន មើលឃើញទុក្ខលំបាកនិងជួយគ្នាផង។

ទន្ទឹមនឹងផងដែរតារាសម្តែងលោក ខេន ក៏បានបង្ហោះសារអំពាវនាវបងប្អូនសាច់ញាត្តិ និងបណ្តាមិត្តសិល្បៈ ចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ នៃមរណៈភាព ដែលរៀបចំឡើងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ស្ថិតនៅ ភូមិកោះគោ ឃុំព្រៃគគីរស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

Post Views: 147
Next Post
បាញ់២គ្រាប់ដេីម្បីរំដោះខ្លួនក្រោយកាច់.ក ម៉ូតូ មិនបានសម្រេច ក្នុងបុរីពិភពថ្មីចំការដូង

បាញ់២គ្រាប់ដេីម្បីរំដោះខ្លួនក្រោយកាច់.ក ម៉ូតូ មិនបានសម្រេច ក្នុងបុរីពិភពថ្មីចំការដូង

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?