Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home កម្សាន្ត

រយៈពេល៥ឆ្នាំក្នុងវិស័យសាឡននៅកម្ពុជាហាងAh Na Paris Salon បានរៀបចំពីធីជួបជុំមួយយ៉ាងធំមានប្រុសស្អាតស្រីស្អាតចូលរួមយ៉ាងច្រើនកុះករ…

November 3, 2022
in កម្សាន្ត
រយៈពេល៥ឆ្នាំក្នុងវិស័យសាឡននៅកម្ពុជាហាងAh Na Paris Salon បានរៀបចំពីធីជួបជុំមួយយ៉ាងធំមានប្រុសស្អាតស្រីស្អាតចូលរួមយ៉ាងច្រើនកុះករ…
75
SHARES
1.3k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ បើក្រឡេកមើលវិស័យតុបតែងមុខនិងធ្វើម៉ូតសក់នៅកម្ពុជា គឺជាវិស័យដែលផុសផុលខ្លាំង និងត្រូវការចាំបាច់សម្រាប់ស្រ្តីៗ ដោយសារព័ត៌មានយើងខ្ញុំសូមមើលយកបុគ្គលកជោគជ័យម្នាក់ដែលជាថៅកែហាងសាឡនល្បីឈ្មោះនៅកម្ពុជាដោយឈរជើង អ្នកគាំទ្រយ៉ាងច្រើនសន្ធឹកគឺ Ah Na Paris Salon ដឹកនាំដោយលោក សីទ្ធិ សក្ក័។ក្នុងឱកាសអបអរសាទរខួប៥ឆ្នាំនៃអាជីវកម្មហាងសាឡន Ah Na Paris Salon លោក សីទ្ធិ សក្ក័ បានផ្តល់កិច្ចសំភាសន៍ដល់ក្រុមសារព័ត៌មានឱ្យដឹងថា ក្រោយបញ្ចប់វិបត្តិកូវិដ១៩ស្ងាត់ផុតរលត់ទៅ វិស័យសាឡន ក៏បានងើបខ្លាំងឡើងវិញ ហើយជាពេលវេលាដែលលោកសម្រេចចិត្តយកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្រាប់អបអរនូវការជើងឈរអាជីវកម្មរបស់ខ្លួនបានរយៈពេល៥ឆ្នាំហើយអាចហែលឆ្លង មកដល់សព្វថ្ងៃនេះ។ អ្វីដែលពិសេសលោកអគុណរាជរដ្ឋាភិបាលដែលធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ទើបវិស័យមួយនេះរស់រៀនបន្តបានទៅមុខ។

ថ្លែងជាមួយគ្នានោះ លោក សីទ្ធិ សក្ក័ បានប្រាប់ឱ្យដឹងផងដែរថា ទម្រាំអាចហែលឆ្លងក្លាយខ្លួនជាថៅកែដឹកនាំបើកអាជីវកម្មហាងសាឡនមួយនេះ បានគឺលោកជួបឧបសគ្គជាច្រើន និងការលំបាក សម្រាប់អ្នកខ្លះស្ទើរមិនចង់ជឿនិងមិនអាដូចលោកបាន។ លោកកើតចេញពីគ្រួសារក្រីក្រ ដោយសារតែខ្វះខាតគ្មានលុយទៅរៀនសូត្រដូចគេក្នុងភូមិ ទើបលោកដើរសុំការងារគេធ្វើតាំងពីនៅក្មេងៗ រហូតលោកសម្រេចចិត្តទៅធ្វើការផ្នែកសម្អាងការតាមពិធីមង្គលការ។

លោក សីទ្ធិ សក្ក័ បានបញ្ជាក់ថា បើនិយាយពីវិស័យមួយនេះ គឺលោកមិនដែលបានតាំងចិត្តស្រលាញ់ ឬមានក្តីប្រាថ្នា ដោយសារតែជីវិភាពខ្វះខាត ទើបខំប្រឹងទៅធ្វើឱ្យគេផ្នែក តុបតែងកាយ ធ្វើម៉ូតសក់នេះ ក្នុងនាមជាកូនឈ្នួលអស់រយៈពេល១៨ឆ្នាំ។ បទពិសោធន៍របស់លោកមួយនេះ ក៏បានរុញច្រានឱ្យលោកក្លាយជាថៅកែមានសមត្ថភាព ចំណេះដឹង និងធនធាន គ្រប់គ្រងអាជីវកម្មមួយនេះបានសម្រេចដូចសព្វថ្ងៃ។

សូមបញ្ជាក់ផងដែរថា Ah Na Paris Salon លោក សីទ្ធិ សក្ក័ ត្រូវបានបង្កើតឡើងអស់រយៈពេល៥ឆ្នាំមកហើយក្រោមការទទួលស្គាល់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ៗក្រុមតារាល្បីៗ អភិកជន ថ្នាក់ដឹកនាំជួរមុខនៅកម្ពុជា ហើយជាពិសេសស្រ្តីអ្នករកស៊ីជាច្រើនពេញចិត្តចំពោះ Ah Na Paris Salon លោក សីទ្ធិ សក្ក័ ដែលបានផ្តល់សេវាកម្មយ៉ាងល្អជូនដល់ភ្ញៀវផងដែរ។

ជាមួយគ្នានោះ ក្នុងឱកាសអបអរសាទរខួប៥ឆ្នាំនៃអាជីវកម្មហាងសាឡន Ah Na Paris Salon ផងដែរលោក សីទ្ធិ សក្ក័ ក៏បានបង្ហាញសមភាពដៃគូរកស៊ីថ្មីរបស់អ្នកនាង លី ដារា អគ្គនាយិកាក្រុមហ៊ុនសាប៊ូកក់សក់ SEYORK បានចូលរួមសហាការនាំចូលសាប៊ូមានគុណភាពល្អប្រសិទ្ធខ្ពស់ ចូលមកកម្ពុជាសម្រាប់ចែកចាយបងប្អូនពលរដ្ឋកម្ពុជាទូរទាំងប្រទេសប្រើប្រាស់។ ចាប់ពីថ្ងៃអបអរកម្មវិធីនេះទៅ អគ្គនាយិកាក្រុមហ៊ុនសាប៊ូកក់សក់ SEYORK ត្រៀមធ្វើការងារជាមួយ Ah Na Paris Salon ដើម្បីបំពេញតម្រូវការទីផ្សារនិងផ្សព្វផ្សាយផលិតផលល្អមួយនេះឱ្យកាន់តែទូលំទូលាយជាងមុន សម្រាប់ស្រ្តីទទួលបានសរសៃសក់ស្អាតមានសុភាព៕

Post Views: 193
Next Post
ទើបទិញជិះមិនទាន់បានប៉ុន្មានផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍!!! អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ  

ទើបទិញជិះមិនទាន់បានប៉ុន្មានផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍!!! អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាខូតខាតយ៉ាងធ្ងន់ធ្ងរ  

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?