បាញ់៣គ្រាប់សម្លាប់នារីម្នាក់យ៉ាងសាហាវព្រៃផ្សៃគ្រាន់តែរឿងពាក្យសម្តីបន្តិចបន្តួច

0
17903

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានខ្មាន់កាំភ្លើងចិត្តសាហាវព្រៃផ្សៃបានធ្វើការបាញ់រះចំនួន៣គ្រាប់ផ្ទួនៗ បណ្តាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ គ្រាន់តែរឿងពាក្យសម្តីតិចតួច ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពព័ត៌មានដែលភ្នាក់ងារENN យើងទទួលបានពីមិត្តភក្រ្តនារីរងគ្រោះ គឺពួកគាត់មានគ្នីគ្នា៥នាក់ ក្នុងនោះប្រុស២ស្រី៣នាក់ ចេញពីរាំកម្សាន្តនៅក្លឹបម៉ិតណាយ ពេលចេញមកវិញស្រាប់តែម៉ូតូខូច ហើយក៏បាននាំគ្នាបណ្តើរម៉ូតូមកជួសជុលនៅកន្លែងកើតហេតុ ។
ភ្លាមនោះក៏មានយុវជនមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់បានមកឈប់ដើម្បីទិញភេសជ្ជៈផឹកដែលមានលក់២កន្លែងជាប់គ្នា ពេលនោះនារីរងគ្រោះដែលមិនធ្លាប់ស្គាល់គ្នាសោះ បាននិយាយថាពូទិញខាងនោះម៉េចក៏ងាងមកមើលខាងនេះចឹង រួចសើចបែរមុខចេញដោយទំនងជានិយាយលេង ។ ស្រាប់តែភ្លាមនោះក៏បានលឺសម្លេងផ្ទុះចំនួន៣គ្រាប់ ហើយនារីរងគ្រោះក៏បានដេកដួលស្លាប់ភ្លាមៗតែម្តង ហើយជនសង្ស័យក៏បានជិះម៉ូតូចេញគេចខ្លួនបាត់តែម្តង។

មតិ