ជាងផ្សារដែកម្នាក់រអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី រមួលសាកសពខ្ទេចជាបំណែកៗស្លាប់យ៉ាងអាណោចអាធម៌

0
14140

រាជធានីភ្នំពេញ៖ បុរសដែលជាជាងផ្សារដែកម្នាក់បានស្លាប់ យ៉ាងអាណោអាធម៌ ខណៈពេលកំពុងឡើងផ្សារដំបូលស្រាប់តែរអិលជើងធ្លាក់ចូលក្នុងម៉ាស៉ីនកិនដីនៅក្បែរនោះរមួលខ្លួនខ្ទេចខ្ទីរជាបំណែកៗកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចសិប្បកម្មឡផលិតឥដ្ឋមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


សពមានឈ្មោះ អឿន រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅជាមួយឪពុកឈ្មោះ ប៉ាល់ សំអឿន នៅក្បែរស្ពានទី១២ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅឯព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។


តាមសាក្សីដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រម្នាក់ទៀត ដែលជាជាងផ្សារដែកដូចគ្នា កំពុងធ្វើការផ្សារតំបូលនៅក្បែរម៉ាស៉ីនកិនដី ដើម្បីផលិតឥដ្ឋបន្ទាប់ពីធ្វើការបានមួយសន្ទុះគេទាំង២នាក់ក៍នាំគ្នាសម្រាកមួយភ្លែត ។ ប្រភពដដែលបានបន្តថា ពេលសំរាកនោះមិត្តភក្រ្ត័ជនរងគ្រោះបានដើរចេញទៅក្រៅ នៅសល់តែជនរងគ្រោះតែម្នាក់ឯងក៏ស្ទុះឡើងទៅក្បែរម៉ាស៉ីនកិនដី ដើម្បីផ្សារបន្ត ស្រាប់តែមិនដឹងយ៉ាងម៉េចក៏រអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលឲ្យរមួលកិនសាកសពខ្ទេចខ្ទីរជាបំណែកៗ ស្លាប់យ៉ាងអាណោច អាធម៌ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យភ្លាមៗ និងធ្វើការសន្និដ្ឋានយ៉ាងច្បាស់ថា ជនរងគ្រោះពិតជារអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលអោយស្លាប់ពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

មតិ