ណាហ្គាវើលសន្យាឧបត្តម្ភអត្តពលិកកម្ពុជា បើឈ្នះនៅ ស៊ីហ្គេមឆ្នាំនេះ

0
204

ភ្នំពេញ ៖ ស្របពេលដែល ក្រុមអត្តពលិកកម្ពុជា ជិតចេញទៅចូលរួមប្រកួត កីឡាស៊ីហ្គេម នាឆ្នាំ ២០១៧ នាពេលប៉ុន្មានថ្ងៃខាងមុខនោះ សណ្ថាគារណាហ្គាវើល ថានិងឧបត្ថម្ភដល់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និង អត្តពលិកកម្ពុជាបន្តទៀតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០១៧ លើកទី២៩ ជាលុយ និងឈុតឯក សណ្ឋាន កីឡាក្នុងយុទ្ធនាកាឆ្ពោះទៅរកមេដាយមាស។
ថ្លែងនៅក្នុងពីធីសន្និសិទការសែមួយកាលពីព្រឹកម្សិលមិញនេះ ណាហ្គាវើលសន្យថានឹង នៅក្នុងឳកាសសន្និសីទសារព័ត៌មានស្តីពី “ណាហ្គាវើលដំណើរ ឆ្ពោះ ទៅរកមេដាយមាស និងពិធីបង្ហាញឯកសណ្ឋានកីឡាកីឡានេះ ។
លោកPern Chen ដែលជានាយកប្រតិបត្តិក្រុមហ៊នណាហ្គាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ដែលធ្វើនៅប្រ ទេសម៉ាឡេស៊ីពីថ្ងៃទី១៩ ដល់៣១សីហាខាងមុខនេះណាហ្គាបានឧបត្ថម្ភឈុតឯកសណ្ឋានដល់អត្តពលិក មន្ត្រីដឹកនាំ និង គ្រូបង្វឹកដែលមានអាវយឺត អាវយឺតប៉ូឡូ អាវក្រៅ ខោកីឡាខ្លី ខោកីឡាវែង មួក និងកាបូប ។

ជាមួយគ្នានេះដែរលោក Pern Chen បានអះអាងជាមុនថាណាហ្គាត្រៀមខ្លួនផ្ដល់រង្វាន់ដល់កីឡាករ-កីឡា ការិនីរូបណាដែលបានមេដាយមាសនូវទឹកប្រាក់ចំនួន៣.០០០ដុល្លារ ហើយបើមេដាយមាសសម្រាប់ប្រភេទកីឡាជា ក្រុមគឺចំនួន ៥.០០០ដុល្លារ ព្រមទាំងឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ចំនួន៥០០ដុល្លារ សហរដ្ឋអាមេរិកសម្រាប់ការឈ្នះមេដាយនីមួយៗ ។

ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថានេះជាឆ្នាំចុងក្រោយ ហើយដែលណាហ្គាវើលដែលណាហ្គាឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។លោកជឿថាបន្ទាប់ពីចប់ កុងត្រា នេះទៅណាហ្គាអាចនឹងពិចារណាចុះកុងត្រាជាថ្មីជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ជាមួយនឹងការធ្វើសន្និសីទកាសែតនេះឯកឧត្តមនុតសាអានអនុប្រធានទី១គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានប្រគល់ទង់ជាតិដល់ឯកឧត្តមវ៉ាត់ចំរើនដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់កីឡាស៊ីហ្គេមទៀតផង ។

គួរបញ្ជាក់ថាការចេញដំណើរទៅចូលរួមប្រកួតនេះគឺចេញជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១២សីហាទៅដោយបាល់ ទាត់ត្រូវលេងមុននៅថ្ងៃទី១៤សីហា តែក្រុមកម្ពុជាលេងនៅថ្ងៃទី១៥សីហាឯណោះទេ ៕

មតិ