Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home កីឡា

សហព័ន្ធកីឡាជឺជីតស៊ូ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនត្រៀម ស៊ីហ្គេមម២០២៣

October 25, 2022
in កីឡា
សហព័ន្ធកីឡាជឺជីតស៊ូ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនត្រៀម ស៊ីហ្គេមម២០២៣
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិតមូលដា្ឋនរបស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជាបានបញ្ចប់ជាស្ថាពរ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយថ្នាក់ដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះបានចាត់ទុកវគ្គនេះជាការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកទឹកចិត្តសិក្ខាកាមទាំងអស់ត្រូវបន្តការខិតខំអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមដឹកនាំការប្រកួត ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយពេលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ លោកបណ្ឌិតជឿជាក់ថា អ្នកពាក់ព័ន្ធក្នុងវិស័យកីឡាជឺជីតស៊ូកម្ពុជានឹងចាប់ដៃគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមសមិទ្ធផលជូនជាតិមាតុភូមិក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រផងដែរ។
បន្ថែមពីលើនេះ ប្រធានសហព័ន្ធរូបនេះបានជំរុញឲ្យសិក្ខាកាមទាំងអស់គោរពឲ្យបាននូវវិន័យ សកម្មភាពរបស់ខ្លួន និងទង្វើរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើឲ្យបានល្អប្រសើរ ដើម្បីជាគំរូល្អដល់អ្នកក្រោមឱវាទ។ «ពេលនេះ មន្ត្រីអាជ្ញាកណ្តាល គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ គឺអ្នកដឹកនាំហើយៗ ក្នុងនាមជាអ្នកកាត់សេចក្តី ក្នុងពេលប្រកួតត្រូវពង្រឹងស្មារតីកាត់សេចក្តីឲ្យមានភាពសុក្រឹត យុត្តិធម៌ ឲ្យស្របតាមស្មារតីកីឡា។

លោក សៀន សុភក្ត្រ អគ្គលេខាធិការ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថា ជឺជីតស៊ូ គឺជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ ក្នុងការដណ្ដើមមេដាយកម្រិតអន្តរជាតិ ជាពិសេសសហព័ន្ធមានកញ្ញា ខាន់ ជេសា ដែលជាកីឡាការិនីឆ្នើមធ្លាប់ដណ្ដើមបានមេដាយជាច្រើនជូនជាតិ។ ចំពោះការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស នាពេលនេះ គឺដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ដំណើរ ឆ្ពោះទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាកម្រិតមូលដ្ឋានជា ជាលើកដំបូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមចូលរួមចំនួន៤៩នាក់ ក្រោមការចែករំលែកចំណេះដឹង បទពិសោធពីគ្រូឧទ្ទេសចំនួន៥នាក់ (ជនជាតិខ្មែរ២នាក់ ថៃម្នាក់ ហូឡង់ម្នាក់ និងអាមេរិកម្នាក់ ដោយផ្តោតសំខាន់លើ៥មុខ ដូចជាអាជ្ញាកណ្តាល Ne-Waza គ្រូបង្វឹក Coach Fighting System អាជ្ញាកណ្តាល Duo Show គ្រូបង្វឹក Coach Duo Show មេរៀន Sport Data។
ដើម្បីបន្តនូវការអភិវឌ្ឍវិស័យកីឡាជំនាញរបស់ខ្លួនឲ្យកាន់តែរឹងមាំក្នុងគុណភាពបច្ចេកទេសបន្ថែម លោកអគ្គលេខាធិការបានបញ្ជាក់ថា សហព័ន្ធគ្រោងនឹងបញ្ជូនប្រតិភូកីឡាជឺជីតស៊ូទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជីជីតស៊ូ ជើងឯកពិភពលោក (Ju-Jitsu World Championship 2022) ពីថ្ងៃទី២៧ ខែតុលា ដល់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម៕

Post Views: 164
Next Post
សមត្ថកិច្ចបង្ហាញមុខ ជនសង្ស័យ០៥នាក់ពាក់ព័ន្ធករណីលួចនឹងក្លែងបន្លំឯកសាររថយន្ត

សមត្ថកិច្ចបង្ហាញមុខ ជនសង្ស័យ០៥នាក់ពាក់ព័ន្ធករណីលួចនឹងក្លែងបន្លំឯកសាររថយន្ត

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?