ពិតជាប្លែកភ្នែក!ជាមួយនឹងរូបរាងថ្មីៗរបស់SAMSUNG កាលពីយប់មិញ

0
348

ភ្នំពេញ ៖ ក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជា បានរៀបចំការជួបជុំដ៏ពិសេសមួយសម្រាប់ឆ្នំា ២០១៧នេះ នៅអគារ​ភ្នំពេញ Tower ផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នៅយប់ថ្ងៃ ទី២៩ ខែមិនា ឆ្នំា២០១៧ សម្រាប់ក្រុម​អ្នក​សារព័ត៌មានជាតិ និងអ្នកចែកចាយ ទូរស័ព្ទដៃជាច្រើន ដើម្បីទស្សនាការផ្សាយផ្ទាល់កម្មវិធីដាក់បង្ហាញ​រូបរាង​របស់ កំពូលស្មាតហ្វូនសាមសុង Galaxy ស៊េរី S ជំនាន់ថ្មី ដែលមនុស្សជាច្រើនលាន នាក់ទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំទស្សនាមហាព្រឹត្តិការណ៍នេះផងដែរ ។

ទូរស័ព្ទសាមសុង Galaxy S8 ត្រូវបានដាក់បង្ហាញរូបរាងក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយមានការ​រចនា​​យ៉ាង​ស្រស់ស្អាតគួរឲ្យទាក់ទាញពីគ្រប់ជ្រុងទាំងអស់ តាំងពីខាងក្រោយទៅមុខ និងពីខាងក្រោម​ទៅលើ ។ ជាមួយនឹងអេក្រង់ ដែលស្ទើរនឹងមិនមានស៊ុមសងខាង កំពូលស្មាតហ្វូននេះ នឹងផ្តល់នូវទិដ្ឋភាពផ្តេក បាន​យ៉ាងធំ ទិដ្ឋភាពបញ្ឈរបានខ្ពស់ បើធៀបនឹងស៊េរីមុនៗ ខណៈការលុបបំបាត់ ប៊ូតុង Home នៅលើផ្ទៃខាងមុខ ធ្វើអោយរូបរាងS8 មានភាពស៊ីវីល័យ អស្ចារ្យ និងឆើតឆាយឈានថែមមួយកម្រិតទៀត ដូចដែលការលេច​ធ្លោកន្លងមក ។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជា ជឿ ជាក់ខ្ពស់ថា ខណៈត្រូវបាន​គេរំពឹក​ទុកថា នឹងមកដល់កម្ពុជានៅចុងខែមេសា ឬ ដើមខែឧសភា ខាងមុខ កំពូលស្មាតហ្វូនដ៏ទំនើបត្រកូល S នេះ នឹងវាយលុក ទីផ្សារកម្ពុជាបានយ៉ាងឆាប់រហ័ស ដោយសារតែការរចនាដ៏ល្អប្រណិត ការដំនើរ ការយ៉ាង​ល្អប្រសើរ និងបច្ចេកវិទ្យាដ៏ខ្ពស់ ទូរស័ព្ទឆ្លាតវ៉ៃនេះ នឹងទទួលបានការ គាំទ្រយ៉ាង​ពេញទំហឹងពី​សំណាក់​អ្នកប្រើប្រាស់ទូទៅនៅកម្ពុជា ៕

មតិ