កិច្ចពិភាក្សាទ្វេភាគីរវាងហ្វីលីពីន-ចិន ស្តីពីបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើឡើងនៅខែឧសភា ឆ្នំា២០១៧ ខាងមុខនេះ

0
256

ហ្វីលីពីន ៖ ស្របពេលដែលប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននឹងកំពុងតែ ខិតខំប្រឹងប្រែងពង្រឹងពង្រីកចំណងសេដ្ឋកិច្ចជាមួយ​ប្រទេស​ចិននោះ មន្រ្តីរដ្ឋាភិបាលហ្វីលីពីន បានលើកឡើងថា ប្រទេស​ទាំងពីរនឹង​បើក​កិច្ចពិភាក្សាដោយ ផ្ទាល់ជាមួយគ្នាស្តីអំពី​បញ្ហា​ជម្លោះដែន​សមុទ្រ​នៅ​ខែ​ឧសភា ឆ្នំា២០១៧​ខាង​មុខ​។

បើតាមអ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីនលោក ឆាលី ចូសេ ក្នុងសប្តាហ៍ នេះ ខាងភាគី​ចិនបានស្នើសុំ​ធ្វើជាម្ចាស់ផ្ទះ​ សម្រាប់កិច្ច​ជំនួប​ពិភាក្សា​មួយ​នៅខែ ឧសភា ​ខាងមុខ ស្តីអំពីយន្តការ​ពិគ្រោះយោបល់​ទ្វេភាគី​ ដើម្បីដោះស្រាយ​បញ្ហា នានាពាក់ព័ន្ធនឹងវិវាទដែនសមុទ្រ​រវាងចិន និងហ្វីលី​ពីន ជាពិសេសគឺបញ្ហា សមុទ្រ​ចិនខាងត្បូង ។

សូមបញ្ជាក់បន្ថែមដែរថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្លាប់បាននិយាយថា​ រូបលោក មិនចង់ធ្វើ​សង្រ្គាមជាមួយ​ប្រទេសចិន ​ដោយសារតែ​វិបត្តិជម្លោះ​នៅតំបន់សមុទ្រ​ចិនខាងត្បូង​នោះឡើយ ។ ដោយឡែក​នៅក្រោយការ​ជាប់ឆ្នោត​ ប្រធានាធិបតី​​​ហ្វី​លីពីន​រូបនេះ បានបង្វែរគោលនយោបាយ​ការបរ​ទេស​​ប្រជាជាតិ​របស់លោក ចេញពីសម័្ពន្ធមិត្ត​ដ៏យូរអង្វែង​ គឺសហរដ្ឋអាមេរិក​ទៅកាន់ចិន​វិញ ៕

មតិ