ពិតជាអស្ចារ្យមែន!ក្រុមហ៊ុនICHITAN ជួយសម្រេចបំណងរបស់អតិថិជននៅខេត្តឧត្តមានជ័យ

0
1155

ឧត្តរមានជ័យ ៖ អតិថិជនដ៏មានសំណាងចំនួន១រូបបន្ថែមទៀតហើយ មានសំណាងឈ្នះរង្វាន់ធំជាទឹក ប្រាក់៥០លានរៀលពីក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ គឺអ្នកស្រី ប៉ាច ស្រី រស់នៅភូមិទួល ប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាអតិថិជនមាន សំណាងទី១២ ។

អ្នកស្រី ប៉ាច ស្រី បានរៀបរាប់ថា អ៊ីឈីតាន់ មិនមែនត្រឹមតែជាភេសជ្ជៈប៉ូវកម្លាំងបំបាត់ កាតនឿយហត់ និងជំនួយដល់សុខភាពនោះទេ គឺថែមទាំងបានកែប្រែជោគវាសនានៃជីវ ភាពគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរ ដែលនឹកស្មានមិនដល់សោះឡើយ ហើយ អ្នកស្រីនឹងយកលុយដែលឈ្នះរង្វាន់នាពេលនេះ ទៅសម្រេចបំណងប្រាថ្នាមួយចំនួន ដែលតែងតែគិតគួរចង់បានផ្ទះថ្មី មានគោយន្ត ម៉ូតូ និងដោះបំណុលអង្គការ ។

លោក ហ៊ុយ សុខា ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន អ៊ីឈីតាន់ Cambodia ក៏បាន បញ្ជាក់ដែរថា សម្រាប់ការផ្តល់សំណាងជូនដល់អតិថិជនរបស់ភេសជ្ជៈអ៊ីឈីតាន់នាពេល នេះ គឺជាលើកទី១២ ហើយក៏នៅមានរង្វាន់ធំជាច្រើនផ្សេងទៀតដែលកំពុងរង់ចាំអ្នកមាន សំណាងជាបន្តបន្ទាប់នៅក្នុងគម្របដបអ៊ីឈីតាន់ ដោយក្រៅពីការឈ្នះប្រាក់លានក៏នៅ មានរង្វាន់ម៉ូតូ និងទូរស័ព្ទស្មាតហ្វូនជាច្រើនគ្រឿងទៀតផងដែរ ៕

មតិ