អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ថ្កោលទោសអ៊ីស្រាអ៊ែល ចំពោះការអនុម័តច្បាប់សាងសង់លំនៅឋានបន្ថែមលើដែនដីប៉ាឡេស្ទីន

0
192

សហភាពអឺរ៉ុប ៖ ប្រមុខការទូតសហភាពអឺរ៉ុប និងអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងថ្ងៃ អង្គារ៍សប្តាហ៍នេះ បានធ្វើការថ្កោលទោស ហើយថែមទំាងរិះគន់យ៉ាងខ្លាំងលើអ៊ីស្រាអ៊ែល ពាក់ព័ន្ធនឹងសកម្មភាពគគ្លើន ជុំវិញការអនុម័តច្បាប់អនុញ្ញាតអោយ សាងសង់លំនៅឋានបែបអាណានិគមបន្ថែម នៅលើដែនដីប៉ាឡេស្ទីនក្នុងតំបន់ វេសប៊ែង ។

ជុំវិញច្បាប់ដ៏ចម្រូងចម្រាស់នេះ ប្រមុខការទូតអឺរ៉ុបលោកស្រី ហ្វេដឌើរីកា ម៉ូហឺរីនី បានគួសបញ្ជាក់ថា ច្បាប់ដែលសភាអ៊ីស្រាអែលបានអនុម័ត បើសិនជាត្រូវបាន អនុវត្តន៍នោះ វានឹងក្លាយជាគ្រោះថ្នាក់មួយ ដោយសារតែការធ្វើអាណានិគម គឺជា ឧបសគ្គរារាំងដល់ការស្វែងរកសន្តិភាព និងគំរាមកំហែងយ៉ាងខ្លំាងដល់លទ្ធភាព ជោគជ័យនៃដំណោះស្រាយរដ្ឋពីរ ប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយច្បាប់នេះ ទៀតសោត គឺវាផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ និងមិនអាចជួយអ្វីបាននោះទេ ក្រៅតែពីការបង្កអោយជម្លោះកាន់តែធ្ងន់ធ្ងរខ្លំាងឡើងនោះ ។

ស្របពេលជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អេនតូនីញ៉ូ ហ្គាត់ធើរ៉េស បានចាត់ទុកច្បាប់ថ្មីនេះថា ជាទង្វើប្រឆាំងនឹងច្បាប់អន្តរ ជាតិ ហើយថែមទំាងអាចផ្ដល់ផលអវិជ្ជមានដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃណា មួយជាក់ជាមិនខាន ៕Sequence 04.Still025 Sequence 04.Still026 Sequence 04.Still027 Sequence 04.Still028 Sequence 04.Still029 Sequence 04.Still030 Sequence 04.Still031

មតិ