Thursday, June 30, 2022
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home កីឡា

ទិវាពាក់កណ្តាលម៉ារ៉ាតុងឆ្នាំនេះមានអ្នកចូលរួមច្រើនរហូតដល់ ជាង៣ពាន់នាក់…

June 22, 2022
in កីឡា
ទិវាពាក់កណ្តាលម៉ារ៉ាតុងឆ្នាំនេះមានអ្នកចូលរួមច្រើនរហូតដល់ ជាង៣ពាន់នាក់…
74
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ: អ្នករត់ប្រណាំងចំនួន ៣ ៦២១ នាក់ បានបង្ហាញក្តីរីករាយ ក្នុងការចូលរួមរត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅមុខព្រះមរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ថ្លែងក្នុងឱកាសបើកទិវារត់ប្រណាំងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ថ្ងៃនេះទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិបានដំណើរការឡើងវិញ ក្រោយពីបានខកខាន រយៈពេល២ឆ្នាំ ដោយ សារវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិតបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបងប្អូនប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនីជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រចលនាកីឡាយ៉ាងច្រើនកុះករ នាពេលនេះ។ «សូមចូលរួមរត់ប្រណាំង ដើម្បីថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បី ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ថោង ខុន។ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ទៀតថា ទិវារត់ប្រណាំងខួបលើកទី១០ឆ្នាំ ព្រឹក នេះមានអ្នកចូលរួមតំសរុប ៣ ៦២១ នាក់ ក្នុងនោះកីឡាករ កីឡាការិនីជាតិ ៣ ២៣៦ នាក់ និងបរទេសចំនួន ៣៨៥នាក់ ភាគច្រើនជាជនបរទេសនៅកម្ពុជា និងចំនួនអ្នកចូលរួមប្រមាណ ១០ភាគរយ មកពីក្រៅប្រទេស។ «ដើម្បីសុវត្ថិភាព ប្រកបដោយភាពសប្បាយរីករាយ សូមកីឡាករ-កីឡាការិនីទាំងអស់ស្តាប់ការណែនាំ បច្ចេកទេស និងកុំរត់ប្រជែងគ្នា ខ្ទាស់ជើងគ្នា ឬ រត់ហួសពីកម្លាំងសុខភាពខ្លួន ពីព្រោះនេះជាទិវារត់ប្រណាំង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពតែប៉ុណ្ណោះ មិនមែនរត់ប្រណាំងដណ្ដើមឧត្ដមភាពបច្ចេកទេស ឬ ពានរង្វាន់ នោះទេ»។

គួរបញ្ជាក់ថា ជ័យលាភីរត់២១គីឡូម៉ែត្រ ផ្នែកនារី រួមមាន៖ ចំណាត់ថ្នាក់លេខ១ កីឡាការិនីជប៉ុន OTA Natsuko លេខ២ កីឡាការិនីចិន Lee Yin Ling និងលេខ៣ កីឡការិនីជប៉ុន Fukunari Mizuki។ ២១គីឡូម៉ែត្រផ្នែកបុរស កីឡាករកម្ពុជា វ៉ាន់ ភារ៉ា លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន OTA Yugo។ វិញ្ញាសា១០គីឡូម៉ែត្រ ផ្នែកនារីបានទៅលើកីឡាការិនីកម្ពុជាទាំងអស់ លេខ១ កីឡាការិនី ថន សុម៉ាវត្តី លេខ២ កីឡាការិនី អួន ច័ន្ទភត្រា និងលេខ៣ អេង មុយងីម។ ជ័យលាភី១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករអេត្យូពី Ayal Andarge និងកីឡាករកម្ពុជា កាំង ធឿន និងកីឡាករ Ouk Rohit៕

Post Views: 38
Next Post
ចិត្តសឿងណាស់!សម្លាប់សង្សារព្រោះតែភ្លើងប្រចណ្ឌ័ ហើយនៅដេកអោបសពសង្សាររហូតហើមស្អុយរលួយ…

ចិត្តសឿងណាស់!សម្លាប់សង្សារព្រោះតែភ្លើងប្រចណ្ឌ័ ហើយនៅដេកអោបសពសង្សាររហូតហើមស្អុយរលួយ...

Discussion about this post

ADVERTISEMENT
ADVERTISEMENT

Browse by Category

  • កម្សាន្ត (13)
  • កីឡា (24)
  • នយោបាយ (34)
  • បច្ចេកវិទ្យា (15)
  • សន្តិសុខសង្គម (94)
  • សុខភាព (12)
  • អន្តរជាតិ (24)
  • អាជីវកម្ម (16)
  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?