Thursday, June 30, 2022
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home កីឡា

NOCC គ្រោងបន្តបញ្ជ្រាបការផ្សព្វផ្សាយគោលដៅ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្នុងទិវាអូឡាំពិក

June 19, 2022
in កីឡា
NOCC គ្រោងបន្តបញ្ជ្រាបការផ្សព្វផ្សាយគោលដៅ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្នុងទិវាអូឡាំពិក
74
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងនឹងបន្តបញ្ជ្រាបការផ្សព្វផ្សាយពីគោលដៅនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិស្សានុសិស្សនៅតាមបណ្តាខេត្តគោលដៅមួយចំនួន ក្នុងកម្មវិធីទិវាអូឡាំពិក (Olympic Day) ប្រចាំឆ្នាំ២០២២។យោងតាមលិខិតស្នើសុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា NOCC នឹងចុះផ្សព្វផ្សាយស្តីពី “Olympic Day និងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ មានរយៈពេល២ថ្ងៃ ដោយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារ NOCC នឹងចុះផ្សព្វផ្សាយស្តីពី ដល់សិស្សានុសិស្សជាង១០០នាក់ នៅតាមសាលារៀន។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារដដែល នឹងបន្តចុះរៀបចំកម្មវិធីជិះកង់កម្សាន្ត អបអរសាទរទិវាអូឡាំពិក និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ កម្មវិធីនេះ ចេញដំណើរពីឆ្នេរសមុទ្រស្រីស ដោយជិះជុំវិញក្រុងកែប។ ក្រៅពីខេត្តកែប កម្មវិធីដូចគ្នានេះ នឹងបន្តទៅរៀបចំនៅខេត្តគោលដៅមួយចំនួនទៀត ក្នុងឆ្នាំ២០២២នេះដែរ។

ទាក់ទងនឹងការត្រៀមរៀបចំនេះ លោក សួន សាយ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានចេញលិខិតមួយជម្រាបជូនលោកនាយកវិទ្យាល័យ ហ៊ុន សែន ចំការដូង លោកនាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដើម្បីត្រៀមសហការរីករាយ ក្នុងការរៀបចំសិស្សចូលរួមផ្សព្វផ្សាយ Olympic Day និងដំណើរឆ្ពោះទៅការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដល់សិស្សានុសិស្ស នៅវិទ្យាល័យទាំងពីរទូទាំងខេត្ត។លោក សួន សាយ បញ្ជាក់ទៀតថា ដើម្បីចូលរួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៃកម្មវិធីនេះ លោកបានស្នើឲ្យនាយកសាលាទាំងពីរចាត់តាំងគ្រូអប់រំកាយ និងកីឡា និងសិស្សានុសិស្ស ដោយស្លៀកពាក់ឯកសណ្ឋានកីឡា។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាល់ការរៀបចំរបស់ NOCC តែងតែបញ្ជ្រាបការយល់ដឹងស្តីពី ដំណើរឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនេះជាការរៀបចំជាលើកដំបូងរបស់កម្ពុជា។ ដូច្នេះ ការបញ្ជ្រាបការផ្សព្វផ្សាយជូនដល់មហាជន និងយុវជន ព្រមទាំងសិស្សានុសិស្ស គឺជារឿងសំខាន់ ដើម្បីរួមគ្នាធ្វើឲ្យការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ស្របតាម គោលដៅដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) តែងតែជំរុញលើកទឹកចិត្ត ឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស៕

Post Views: 50
Next Post
ល្បែង ស៊ី សង ដ៏ធំយីហោ “Panha ”ក្នុង បុរី វិមាន មង្គល អូដឹម​ កំពុងបេីកលេងមិនរំខានដល់អាជ្ញាធរ

ល្បែង ស៊ី សង ដ៏ធំយីហោ “Panha ”ក្នុង បុរី វិមាន មង្គល អូដឹម​ កំពុងបេីកលេងមិនរំខានដល់អាជ្ញាធរ

Discussion about this post

ADVERTISEMENT
ADVERTISEMENT

Browse by Category

  • កម្សាន្ត (13)
  • កីឡា (24)
  • នយោបាយ (34)
  • បច្ចេកវិទ្យា (15)
  • សន្តិសុខសង្គម (94)
  • សុខភាព (12)
  • អន្តរជាតិ (24)
  • អាជីវកម្ម (16)
  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?