Thursday, June 30, 2022
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home សន្តិសុខសង្គម

ទីតាំងអ៊ីនធឺណេត២៤ម៉ោង​បង្កប់ល្បែងស៊ីសងមួយកន្លែងបើកលេងយ៉ាងរលូន…

June 16, 2022
in សន្តិសុខសង្គម
ទីតាំងអ៊ីនធឺណេត២៤ម៉ោង​បង្កប់ល្បែងស៊ីសងមួយកន្លែងបើកលេងយ៉ាងរលូន…
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ៖ ស្ថិតនៅទីតាំងល្អ ក្បែរតំបន់ផ្សារ ងាយស្រួល រកតែម្តងហើយ ស្ថិតនៅលើផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ខាងមុខផ្សារអូរឬស្សី ទីតាំងអ៊ីនធើណេត ដែលពលរដ្ឋសង្ស័យ មានបង្កប់ល្បែងស៊ីសង កំពុងបើកដំណើរការវិញយ៉ាងរលូន ហេតុអ្វីក៏អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា មិនបង្ក្រាប ទីតាំងបង្កប់ល្បែងស៊ីសងមួយនេះ តើលោកអធិការខណ្ឌ៧មករា និងលោកអភិបាល៧មករា មានដឹងដែរឬទេ? រឺមួយក៏ជាឆ្នាំងបាយបានជាមិនបង្ក្រាប?។ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីអាជ្ញាធរ មិនចូលរួម ធ្វើអោយ ភូមិ សង្កាត់ ខណ្ឌ គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ដោយពលរដ្ឋទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌ៧មករា ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបើកដំណើរ២៤ម៉ោងលើក២៤ម៉ោង ដែលសង្ស័យមានបង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានល្បែងស៊ីសងជាច្រើនទៀតនៅក្នុងទីតាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងមូលដ្ឋានខណ្ឌ៧មករានេះផងដែរ គេសង្កេតឃើញថា ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលូន ហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាប។

ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសង ដែលស្ថិត ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ខាងមុខផ្សារអូរឬស្សី ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសង ហេតុអ្វីមិនចុះបង្ក្រាបទីតាំល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន រឺក៏ជាឆ្នាំងបាយរបស់គាត់ ព្រោះថាទីតាំងនេះបើកលេងទាំងថ្ងៃទាំងយប់ (ដោយបើកទ្វាធំជាងមុនពេលមានបរិបទកូវីដ-19) ហើយមានអ្នកញៀនល្បែនចេញចូលលេងទាំងប្រុស-ស្រីជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ ទាល់តែសោះ ..?

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គួរមានវិធានការចំពោះទីតាំងនេះផង។

សូមបញ្ជាក់ផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

Post Views: 58
Next Post
មេឆ្នោតវៀតណាមឈ្មោះ​ យាយរិន្ទ កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​ខេត្ត​កំពង់ចាម​ខណៈមានព្រះរាជ្ញានៅក្រោយខ្នង

មេឆ្នោតវៀតណាមឈ្មោះ​ យាយរិន្ទ កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​ខេត្ត​កំពង់ចាម​ខណៈមានព្រះរាជ្ញានៅក្រោយខ្នង

Discussion about this post

ADVERTISEMENT
ADVERTISEMENT

Browse by Category

  • កម្សាន្ត (13)
  • កីឡា (24)
  • នយោបាយ (34)
  • បច្ចេកវិទ្យា (15)
  • សន្តិសុខសង្គម (94)
  • សុខភាព (12)
  • អន្តរជាតិ (24)
  • អាជីវកម្ម (16)
  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?