Thursday, June 30, 2022
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home កីឡា

ត្រៀមរួចហើយរឺនៅ!!!ថ្ងៃអាទិត្យទី១៩ខែមិថុនាឆ្នាំ២០២២នេះ!!ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង…

June 12, 2022
in កីឡា
ត្រៀមរួចហើយរឺនៅ!!!ថ្ងៃអាទិត្យទី១៩ខែមិថុនាឆ្នាំ២០២២នេះ!!ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង…
74
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១០ គ្រោងនឹងធ្វើឡើង នាព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅមុខព្រះមរមរាជវាំង។ឯកឧត្តមអគ្គលេខាធិការបានលើកបង្ហាញពីគោលបំណងចម្បងទី១នៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ គឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងគោលដៅបន្ទាប់គឺការរៀបចំទិវារត់ប្រណាំងគឺដើម្បីស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិក និងដៃគូឧបត្ថម្ភបរិច្ចាគទៅកាន់ការងារសប្បុរសធម៌ មន្ទីរពេទ្យ គន្ធបុប្ជា និងកិច្ចការសង្គម តាមរយៈអង្គការជាដៃគូជាច្រើនទៀត ដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះទេ។

«តាមរយៈការរត់ប្រណាំងនេះ ដើម្បីគាំទ្រដល់ការចូលរួមរបស់មហាជន ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ពីព្រោះថាស្មារតីកីឡា គឺជាការបំពេញបន្ថែមនូវគុណតម្លៃជីវិត។ ជាមួយគ្នានេះក៏ជាការរួមចំណែកផ្សាយនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ផងដែរ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានដាក់គោលដៅលើកកម្ពស់ឲ្យប្រជាជនម្នាក់លេងកីឡាមួយមុខ ប្រចាំជីវិត»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាបញ្ជាក់ថា ការរត់ប្រណាំងអន្តរជាតិ នៅភ្នំពេញនេះ មានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ហើយវិញ្ញាសា២១គីឡូម៉ែត្រនឹងចាប់ផ្តើមចេញដំណើរវេលាម៉ោង៥ និង៣០នាទីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៩ ខែមិថុនា។ ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមជាង៤០០០នាក់ ដែលចំនួននេះបានធ្លាក់ចុះកាលពីព្រឹត្តិការណ៍ដូចគ្នា លើកទី៩ ឆ្នាំ២០១៩ កន្លងទៅ។ ព្រឹត្តិការណ៍នេះ មិនត្រូវបានរៀបចំនោះទេ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។

នាយកចាត់ការទូទៅរូបនេះអះអាងថា នៅឆ្នាំក្រោយ គណៈកម្មការរៀបចំទិវានេះនឹងផ្លាស់ប្តូរវិញ្ញាសា៣គីឡូម៉ែត្រទៅជា៥គីឡូម៉ែត្រ ហើយបន្ថែមវិញ្ញាសា ២,៥ គីឡូម៉ែត្រ សម្រាប់ក្មេងៗ ដែលនេះជាគោលដៅនៃការបង្កើន ស្មារតីកីឡាជូនដល់កុមារឲ្យស្រឡាញ់កីឡា ដើម្បីសុខភាពចាប់ពីវ័យកុមារឡើង៕

Post Views: 68
Next Post
អាសូរណាស់ ម្តាយស្លាប់ឪពុកជាគុក ! តុលាការសម្រេចឃុំខ្លួនអតីតប្តី ដែលបាញ់សម្លាប់អតីតប្រពន្ធនៅខណ្ឌមានជ័យ

អាសូរណាស់ ម្តាយស្លាប់ឪពុកជាគុក ! តុលាការសម្រេចឃុំខ្លួនអតីតប្តី ដែលបាញ់សម្លាប់អតីតប្រពន្ធនៅខណ្ឌមានជ័យ

Discussion about this post

ADVERTISEMENT
ADVERTISEMENT

Browse by Category

  • កម្សាន្ត (13)
  • កីឡា (24)
  • នយោបាយ (34)
  • បច្ចេកវិទ្យា (15)
  • សន្តិសុខសង្គម (93)
  • សុខភាព (12)
  • អន្តរជាតិ (24)
  • អាជីវកម្ម (16)
  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?